Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប​ចុះបិទ​ហាង​លក់​សាច់​សុនខ​(​ឆ្កែ​)​ក្រោយណែនាំមិនស្ដាប់

បានផុស

នៅ

​​បន្ទាប់ពី​ចុះ​ណែនាំ​ម្តង​ជា​២​ដង ដល់​អ្នករកស៊ី​ជួញដូរ​ និង​លក់​សាច់​សុនខ​(​ឆ្កែ​) រួចមក មន្ត្រី​បសុពេទ្យ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ​២០២១ បាន​ចុះទៅ​បិទ​ហាង​ទាំងនោះ​ដែល​នៅ​សេ​សេ​សល់​ក្នុង​ក្រុង​សៀមរាប ឲ្យ​ឈប់​លក់តែម្ដង។​

តាមការរៀបរាប់ពីម្ចាស់​ហាង​ឈ្មោះ ជី សុជាតិ ជា​អ្នកលក់​សាច់​សុនខ​(​ឆ្កែ​) នៅ​ជិត​វត្ត​ពោធិ​២​ដើម បាន​ឲ្យ​ដឹងថា​ នេះ​ជា​លើក​ទី​២​ហើយ ​ដែលមន្ត្រី​ជំនាញ​បសុពេទ្យ​សត្វ​ បានធ្វើ​កិច្ចសន្យា​ឲ្យ​បិទ និង​ទុក​ឱកាស​ផ្លាស់ប្តូរ​មុខរបរ​រកស៊ី​ផ្សេងទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តថា ដោយសារ​មិនទាន់មាន​មុខរបរ​ថ្មី លោក​នៅ​បន្ត​បើក​លក់​បន្តិច​ប​ន្ទួច ​តែ​នៅ​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១នេះ ​មន្ត្រី​ជំនាញ​បសុពេទ្យ​សត្វ​ខេត្ត​បានសម្រេច​ចុះ​បិទ​តែម្តង​។​

លោក ជី សុជាតិ បាន​បញ្ជាក់ថា ចំពោះ​ការចោទប្រកាន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុកថា មាន​មន្ត្រី​បសុព្យាបាល​ចុះមក​យកលុយ​កន្លែង​លោកនោះ ​គឺជា​រឿង​មិន​ពិត​ទេ។​

លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​បង្ហាញថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ ដោយ​ទទួលបាន​ការណែនាំ​ពី​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប ដើម្បី​ចុះ​អនុវត្ត​ផ្ទាល់​ជាមួយ​មន្ត្រី​បសុពេទ្យ និង​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត(​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​) បាន​ឃាត់​ចាប់​សត្វ​សុនខ (​ឆ្កែ​) ចំនួន ៦១​ក្បាល ដឹក​តាម​រថយន្ត​ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​លេខ ២S២១៥៨ ចេញពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​ខេត្តកំពង់ចាម ។

លោកបន្តថា សត្វ​សុនខ​ទាំង៦១​ក្បាល​នេះ មន្ត្រី​ជំនាញ​បសុពេទ្យ​បាន​យកមក​រក្សាទុក​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​លក្ខណ​:​បច្ចេកទេស(​ដោយ​សហការ​ជាមួយ​អង្គការ ( Four Paws ) នៅ​ស្ថានីយ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ទឹក​វិល​ផងដែរ​។

បើតាម​ការលើកឡើង​ពី​លោកស្រី ឯក សុធា តំណាង​អង្គការ(Four Paws) បាន​ឲ្យ​ដឹងថា ការចំណាយ​ក្នុងការ​ថែទាំ​សុខភាព និង​ជម្រក​សត្វ​សុនខ (​ឆ្កែ​) ទាំង៦១​ក្បាល​ក្នុង​រយះពេល២​ខែ​នេះ គឺ​យើង​ចំ​ណាយ​អស់​ប្រមាណ​២០,០០០​ដុល្លារ​។​

លោក​បញ្ជាក់ថា ករណី​ដែល​គេ​បង្ហោះ​រិះគន់​គ្មាន​មូលដ្ឋាន​នៅក្នុង​បណ្តាញ​សង្គម ថាខាង​មន្ទីរ​ជំ​នាញ​យកលុយ​កាក់​នោះ ​វា​គឺជា​រឿង​មិន​ពិត​នោះទេ ហើយ​មន្ត្រី និង​ថ្នាក់ដឹកនាំ​មានតែ​ចុះ​ណែនាំ​ដល់​អាជីវករ​ឲ្យ​បញ្ឈប់​ការជួញដូរ​សុនខ​(​ឆ្កែ​) ដោយបាន​ពន្យល់​ពួកគាត់​ឲ្យ​រកមុខ​របរ​ថ្មី​ដែល​ល្អ​ជាង​នេះ ​ដើម្បី​ចិញ្ចឹម​គ្រួសារ​។​

លោក​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ចុះ​ណែនាំ​ម្តង​ជា​២​ដងរួចមក​ ក៏​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ដែល​បានកំណត់​មក​។​

លោក​ ព្រំ វិច បាន​សំណូមពរ​ចំនួន​៣​ចំណុច​ថា ទី​១ សូម​អាជីវករ​ទាំងអស់​រក​មុខរបរ​ថ្មី ថ្លៃថ្នូរ​ស្រប​ច្បាប់ និង​លើក​តម្លៃ​ខេត្តសៀមរាប ជា​ខេត្ត​វប្បធម៌​ផងដែរ ទី​៣​ចំពោះ​អ្នក​និយម​ពិសា​រសាច់​សុនខ​ ក្នុង​រយៈកាល​កន្លងមក មេត្តា​អធ្យាស្រ័យ​យល់យោគ ពីព្រោះ​វា​អាច​ប៉ះពាល់​សេចក្តី​ថ្លៃ​ស្នូរ​របស់​អ្នក​ហូប និង​អាច​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ​ព្រោះ​សត្វ​សុនខ​(​ឆ្កែ​)​ទាំងនោះ​វា​មិនមែន​មាន​សុខ​ភាព​ល្អ​ទាំង​អស់​នោះទេ​។​

គួរ​រម្លឹក​ផងដែរ​ថា នៅ​ទូទាំងប្រទេស​គេ​ស​ង្កេ​ត​ឃើញ​ខេត្តសៀមរាប ជា​គោលដៅ​មួយ​ដែល​អង្គការ​និង​ថ្នាក់ដឹកនាំ​បាន​យកចិត្តទុកដាក់ ​និង​ជំរុញ​ឲ្យ​មាន​ការឈប់​ជួញដូរសាច់​សុនខ​(​ឆ្កែ​) ដើម្បី​លើក​មុខ​មាត់​នៃ​ខេត្ត​ទេសចរណ៍ ​និង​ដើម្បី​ការពារ​សុខភាព​ពលរដ្ឋ​ផងដែរ​។​ ដោយឡែក​នៅតាម​បណ្តា​ខេត្ត​មួយចំនួន គេ​ស​ង្កេត​ឃើញថា​ នៅមាន​ការជួញដូរ​សត្វ​សុនខ​(​ឆ្កែ​)​ជាធម្មតា​៕​

អត្ថបទ ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម