ព័ត៌មានជាតិ
ថៃបន្តបាញ់វាយប្រហារលើកម្ពុជា ដោយប្រើគ្រាប់បែកចង្កោមដែលអន្តរជាតិហាមឃាត់
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងថា ចាប់ពីខ្ទង់ម៉ោង៣រំលងអធ្រាត្រថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងគឃ្លើន ដោយប្រើគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមឃាត់។

បើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី២៥ កក្កដា ២០២៥ ភាគីថៃបានបន្តបើកការវាយប្រហារចំនួន៧ទីតាំងមកលើដែនអធិបតេយ្យកម្ពុជា និងបានឈានដល់ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលប្រឆាំងនឹងច្បាប់អន្តរជាតិ។ លោកស្រីបានរៀបរាប់ឱ្យដឹងថា៖
– វេលាម៉ោង៣:២០នាទីព្រឹក ភាគីថៃបានបើកការវាយប្រហារនៅតំបន់ភ្នំខ្មោច តាថាវ និងភ្នំ៣៣៣
– វេលាម៉ោង៥:២៥នាទីព្រឹក ភាគីថៃប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច
– វេលាម៉ោង៥:៣០នាទីព្រឹក ភាគីថៃបានបើកការវាយប្រហារនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី
– វេលាម៉ោង៥:៤០នាទីព្រឹក ភាគីថៃបានបើកការវាយប្រហារនៅតំបន់មុំបី
– វេលាម៉ោង៦:៥០នាទីព្រឹក ភាគីថៃបានបាញ់គ្រាប់បែកចង្កោមលើកទី២ មកលើភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
– វេលាម៉ោង៧:០៣នាទីព្រឹក ភាគីថៃបានបាញ់គ្រាប់ផ្លោងចូលតំបន់ជាំតែ
– វេលាម៉ោង៨:០០នាទីព្រឹក ភាគីថៃបានព្យាយាមវៃយកប្រាសាទតាក្របីវិញ ប៉ុន្តែកងទ័ពកម្ពុជាបានឈរជើងយ៉ាងរឹងមាំ ក្នុងកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី មិនឱ្យថៃឡើងមកវិញទេ។

អ្នកនាំពាក្យក្រសួងការពារជាតិ ថា អំពើឈ្លានពានយ៉ាងកម្រោលរបស់កងទ័ពថៃ ជាការរំលោភបំពានលើច្បាប់អន្តរជាតិ និងអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោម ដែលការប្រើប្រាស់អាវុធបែបនេះ មិនត្រឹមតែបង្ហាញពីភាពឃោរឃៅ អមនុស្ស និងឈ្លានពានរបស់ថៃមកលើកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យឃើញថា ថៃគ្មានខ្លាចរអាចំពោះច្បាប់មនុស្សធម៌របស់អន្តរជាតិឡើយ។
ការពង្រាយគ្រាប់បែកចង្កោម លោកស្រី ថា ជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល និងបរិស្ថាន ដែលជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងការបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


