Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ និងអាជីវករនៅខេត្តក្រចេះ ឧបត្ថម្ភសម្ភារ ថវិកាជូនដល់កងទ័ពជួរមុខ និង​ជនភៀសសឹក

បានផុស

នៅ

ព្រះសង្ឃ ប្រជាពលរដ្ឋ អាជីវករនិងសប្បុរសជនក្នុងខេត្តក្រចេះ បាន​បន្តចូលរួមបរិច្ចាគអំណោយជាថវិកាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗតាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ហឹង ណារី វ៉ា ថន ជាភរិយាលោក វ៉ា ថន អភិបាលខេត្ត និងក្រុម​​​ការងារ បានបន្តរង់​ចាំទទួលអំណោយពីសប្បុរសជននិងប្រជាពលរដ្ឋ ដែលបានយកមកជួយឧបត្ថម្ភដោយផ្ទាល់នៅ​ទីតាំង​មាត់ទន្លេទល់មុខសាលាខេត្តក្រចេះ។

លោកជំទាវបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ​ខេត្តបាន​ផ្ដួចផ្ដើមរៀបចំទីតាំងចាំទទួលអំណោយនៅមុខសាលាខេត្តផ្ទាល់​។

លោកជំទាវបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តក្រចេះ ដែលមានបំណងចង់ចូលរួមជាថវិកាក៏​ដោយ ជាសម្ភារក៏ដោយ អញ្ជើញមកទីតាំងមុខសាលាខេត្ត ក៏ដូចជានៅតាមបណ្តាសាលាស្រុក ក្រុង និងរដ្ឋបាលឃុំសង្កាត់ នៅតាមមូលដ្ឋានក៏បាន ដើម្បីប្រមូលអំណោយថវិកា និងសម្ភារទាំងនោះ យកទៅជូនដល់កងទព័ជួរមុខ ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម