Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រួលចរន្តទឹកហូរលឿន

បានផុស

នៅ

កាលពី​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​ ២០២៥ អាជ្ញាធរ​ភូមិ-សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ចុះ​បូម​ស្តារ​ប្រព័ន្ធ​លូ​ដែល​កកស្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣ ភូមិ ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ​បាន​លឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៅ សារិន ប្រធាន​ភូមិ​ត្រពាំង​ពោធិ៍ បាន​ឲ្យ​ដឹង​ថា ការ​បូម​ស្តារ​ប្រព័ន្ធ​លូ​ខាង​លើ​នេះ​មាន​ចំនួន​ ៣​ ភូមិ គឺ​មាន​ត្រពាំង​ពោធិ៍ ​ស្ថិតនៅ​ផ្លូវ​ ៨៦ ​អា ភូមិ​ព្រៃ​ព្រីង​ខាង​ជើង​ ២ ផ្លូវ​ ១១៤ ​ខេ ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​ ៣ និង​ភូមិ​ចាក់​ជ្រូង ស្ថិតនៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក​បន្ត​ថា ការ​បូម​លូ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ពលរដ្ឋ​បាន​ស្នើ​សុំ​បន្ទាប់ពី​មាន​ការ​កកស្ទះ​ចរន្តទឹក​ហូរ​យឺត និង​មាន​កាក​សំណល់​ជា​ច្រើន​ជាប់​ក្នុង​ប្រព័ន្ធ​លូ។

អាជ្ញាធរ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ទុកដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់ ​អាច​ហូរ​ចូល​ប្រព័ន្ធ​លូ​ពេល​ភ្លៀង​មក​ម្តងៗ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម