ព័ត៌មានជាតិ
ស្រុកអន្លង់វែងជាប់ព្រំដែនថៃ មានពលរដ្ឋជាង ៥ ម៉ឺននាក់រស់នៅ ហើយជាង ៧០% ធ្វើកសិកម្ម
ស្រុកអន្លង់វែង ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំនៃខេត្ដឧត្ដរមានជ័យ។ ស្រុកនេះមានភូមិសាស្រ្តខាងកើតជាប់នឹងស្រុកត្រពាំងប្រាសាទ ខាងលិចជាប់នឹងក្រុងសំរោង ខាងជើងជាប់នឹងប្រទេសថៃប្រវែងជាង ៥០ គីឡូម៉ែត្រ និងខាងត្បូងជាប់នឹងស្រុកវ៉ារិនខេត្ដសៀមរាប។
ផ្ទៃដីស្រុកមានទំហំសរុប ១,៥៤៦.៣១ គីឡូម៉ែត្រការ៉េ ចែកចេញជា ៥ ឃុំ ដែលមានឃុំអន្លង់វែង ឃុំលំទង ឃុំថ្លាត ឃុំត្រពាំងតាវ និងឃុំត្រពាំងប្រីយ៍ មានភូមិសរុបចំនួន ៥៨ ភូមិ រួមទាំងភូមិឧបសម្ពន្ធចំនួន ១០ ភូមិ។


ស្រុកអតីតមូលដ្ឋានឈរជើងរបស់ខ្មែរក្រហមនេះ មានគ្រួសារពលរដ្ឋរស់នៅសរុបចំនួន ១៣ ២៦៨ គ្រួសារ ស្មើប្រជាជនសរុប ៥៦ ៤០៩នាក់ ក្នុងនោះស្រី ២៧ ៥៩០នាក់ និងមានដង់ស៊ីតេប្រជាជន ៣៨ នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។
ប្រជាជនប្រមាណ ៧៧% រស់នៅពឹងលើវិស័យកសិកម្មដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងអ្នកប្រកបមុខរបរធ្វើសិប្បកម្មមានចំនួន ៣.៩០% អ្នកប្រកបមុខរបរសេវាកម្មមានចំនួន ១៩%។ ក្រៅពីនោះអ្នកប្រកបមុខរបរមិនច្បាស់លាស់ (ចម្រុះ) មានចំនួន ០.១០%។


បើតាមមន្រ្តីរដ្ឋបាលសាលាស្រុកអន្លង់វែងបានឲ្យកម្ពុជាថ្មីដឹងថា ស្រុកអន្លង់វែងមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១ សម្រាប់ការធ្វើទំនាក់ទំនងនិងពាណិជ្ជកម្មជាមួយប្រទេសថៃ។ ចម្ងាយផ្លូវធ្វើដំណើរពីទីរួមស្រុកអន្លង់វែងទៅច្រកទ្វារអន្តរជាតិជាំមានចម្ងាយជាង ១២ គីឡូម៉ែត្រតាមរយៈផ្លូវជាតិលេខ ៦៧B ដែលស្ថានភាពផ្លូវមានភាពល្អប្រសើរកាច់កុងតាមជួរភ្នំដងរែក។
ខេត្តឧត្តរមានជ័យបែងចែកតំបន់រដ្ឋបាលគ្រប់គ្រងមាន ៥ ក្រុងស្រុក ក្នុងនោះមានស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ និងក្រុងសំរោងដែលជាទីប្រជុំជនខេត្ត។ ពលរដ្ឋក្នុងខេត្តសរុបមានចំនួនប្រមាណជាង ២៦ ម៉ឺននាក់៕
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


