Connect with us

ព័ត៌មានជាតិ

ការ​នាំ​ចូល​រថយន្ត​ពី​អាមេរិក​បញ្ចុះ​ពន្ធគយ​សល់​ ០% តែ​នៅ​ជាប់​ពន្ធ VAT និង​ពន្ធ​អាករ​ពិសេស

បានផុស

នៅ

បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី​បាន​ថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការ​អនុវត្ត​អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅ​ព្រឹក​នេះ​ថា ក្រោយ​ការ​ចរចា​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​ការ​ដាក់​ពន្ធ​បដិកា​​ពី​អាមេរិក កម្ពុជា​នឹង​អនុវត្ត​ពន្ធ​គយ ០% លើ​ការ​នាំចូល​ទំនិញ​ពី​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ឆ្លើយតប​សំនួរ​អ្នក​សារព័ត៌មាន​លើ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹកពីអាមេរិក​ តើ​ត្រូវ​អនុវត្ត​ពន្ធ ០% ​ឬ​យ៉ាងណា? លោក ស៊ុន ចាន់ថុល​ បាន​ឆ្លើយ​បញ្ជាក់​ថា ទោះបី​ការ​នាំ​ចូល​ទំនិញ​ពី​អាមេរិក​ទម្លាក់​ពន្ធគយ​មក ០% តែ​សម្រាប់​ការ​នាំ​ចូល​រថយន្ត នៅ​តែ​ជាប់​កាតព្វកិច្ច​ក្នុង​ការ​បង់​ពន្ធ​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ពន្ធ​អាករ​ពិសេស និង​ពន្ធ​លើ​តម្លៃ​បន្ថែម VAT។

បើតាម​​​ប្រភព​ឈ្មួញ​នាំ​ចូលរថយន្ត​​ពី​ក្រៅ​ប្រទេស​​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​រថយន្ត​មក​ប្រទេស​កម្ពុជា ត្រូវ​ជាប់កាតព្វកិច្ច​បង់​​ពន្ធ​ ៣ ប្រភេទ ក្នុង​នោះ​រួមមាន ១.ពន្ធ​គយ​ ២. ពន្ធអាករ​​ពិសេស និង​៣. ពន្ធលើតម្លៃបន្ថែម (VAT)។

ក្នុងការចរចាលើការ​ដាក់​ពន្ធបដិកាពីអាមេរិក កម្ពុជា​សម្រេច​មិនយកពន្ធគយ​រាល់មុខទំនិញនាំចូល​ពី​អាមេរិក ​ដោយ​អនុវត្ត​ពី​ថ្ងៃ ០១ សីហា ឆ្នាំ ២០២៥។ ដោយ​ឡែក អាមេរិក​ក៏​បាន​សម្រេចបញ្ចុះពន្ធលើ​ទំនិញ​នាំចេញពី​កម្ពុជាទៅកាន់​សហរដ្ឋ​អាមេរិកមកត្រឹម ១៩% ប្រៀបធៀបជាមួយអត្រា​ពន្ធ​ពី​ដំបូង ៤៩%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម