Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកំពុងស្ដារប្រឡាយបឹងទំពុន ត្រៀមបង្ហូរទឹកនារដូវវស្សាខាងមុខ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង នៅថ្ងៃទី ០៥ ខែមេសា កំពុងស្ដារប្រឡាយ លូ និងស្ថាបនាលូថ្មីៗ ដើម្បីសម្រួលផ្លូវទឹកហូរកាត់បន្ថយការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាខាងមុខ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា
ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីសំណាក់លោក ឃួង​ ស្រេង​ ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក​ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានការិល័យលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់​កំពុងអនុវត្តស្តារ ប្រឡាយទួលពង្រ១ ប្រឡាយបឹងត្របែក។

លោក ដួង ចាន់សារ៉ាត់ បានឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់និងកុំឲ្យបោះសំរាមចូលក្នុងប្រឡាយទឹក ពិសេសថែមទៀតនោះ គឺត្រូវចៀសឲ្យឆ្ងាយពីជំងឺកូវីដ១៩ ដោយត្រូវ អនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺ​ ៣កុំ និង៣ការពារ៕

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម