ព័ត៌មានជាតិ
ច្រើនជាងគេទៀតហើយ ១លាន៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគជូនកាកបាទក្រហម ហើយពោលពាក្យបែបនេះ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨ ដែលចំនួននេះ ឃើញថា ច្រើនជាងសប្បុរសជនផ្សេងៗដែលបានចូលរួមបរិច្ចាគទៅទៀត។

អមជាមួយនឹងការបរិច្ចាគនេះ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បានថ្លែងថា៖ «ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន មួយលានបួនសែនដុល្លារ និងសូមឧទ្ទិសផលបុណ្យនេះ ទៅឲ្យអ្នកម្ដាយរបស់ខ្ញុំដែលបានចែកឋានទៅ។ គ្រួសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែ»។ អ្នកឧកញ៉ាបានថ្លែងបន្តថា ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូរចត់ រកតែអង្ករហូបមិនបាន ពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេឲ្យខ្ញុំប៉ៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃ បងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅឲ្យខ្ញុំប៉ៅ ។ តែគួរឲ្យស្ដាយពេលកូនធូរធារម៉ែមិនអាចនៅជាមួយកូន។




លោកបានពោលពាក្យដ៏មានអត្ថន័យចាក់ដោតថា
១.ម៉ែបង្រៀនឲ្យស្រលាញ់បងប្អូន
២.ម៉ែបង្រៀនឲ្យចេះតស៊ូ
៣.ម៉ែបង្រៀនខ្ញុំឲ្យចេះរិះថាំ
៤.ម៉ែបង្រៀនឲ្យធ្វើអំពើល្អ
លោកបានបញ្ជាក់ថា ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្គ្រាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញជីវិត គឺសេសសល់ពីភាពក្រីក្រ ខ្ញុំប៊ិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្គ្រាមតែខ្ញុំបានធ្វើសង្គ្រាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត៣០ ឆ្នាំ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ មហាជនបានពិនិត្យឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ក្នុងការជួយដល់សង្គមជាតិ ដែលចំនួននេះ គឺជាចំនួនដែលច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងអស់។
ទី១. ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគ១លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ១៩ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
ទី២. ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ។
ទី៣. ថ្ងៃ២៥ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគ ២០ម៉ឺនដុល្លារថែមទៀត ជូន ទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩។
ទី៤. ថ្ងៃ២៧ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន៣.៥ លានដុល្លា តាមរយៈសម្ដេចតេជោដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនអ្នកកើតជំងឺកូវីដ១៩
ទី៥. នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



