ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យមើលបច្ចេកទេសដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀង និង ប្រព័ន្ធលូចម្រោះទឹកកង្វក់ នៅក្រុងតាខ្មៅ
អភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូចម្រោះទឹកកង្វក់ ក្នុងក្រុងតាខ្មៅ នៅតាមបណ្តោយផ្លូវលេខ ១០៨ រហូតដល់ផ្លូវលេខ ២១A ដើម្បីពន្លឿនគម្រោងទាំងអស់ឲ្យឆាប់បានបញ្ចប់ការងារសាងសង់ឆាប់រហ័សទាន់ពេលវេលា។


លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ និងខូចខាតសម្ភារៈពេលទឹកជន់លិច ដូច្នេះ ក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឲ្យបានលឿន ហើយត្រូវបញ្ចប់គម្រោងមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឲ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀង បញ្ចៀសការជន់លិច កាត់បន្ថយការលំបាករបស់ពលរដ្ឋនៅតំបន់នេះផងដែរ។


លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ក្នុងអំឡុងពេលអនុវត្តគម្រោង សូមមេត្តាយោគយល់អធ្យាស្រ័យដែលធ្វើឲ្យប៉ះពាល់ការធ្វើដំណើរ បង្កការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះ អាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀងដែលតែងតែលិចជារៀងរាល់ឆ្នាំ៕
អត្ថបទ ៖ ម៉េង




-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


