ព័ត៌មានជាតិ
ជើងខ្លាំងពាក់ព័ន្ធករណី “សញ្ចារកម្ម” ទៅលើក្មេងស្រីជាច្រើននាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប សហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យឿប ឌីណា ហៅ ម៉េង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់កាហ្វេ ជនជាតិខ្មែរ ពាក់ព័ន្ធករណី “សញ្ចារកម្ម” (ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ)។ នេះបើយោងតាមការចុះផ្សាយរបស់កងរាជអាវុធហត្ថខេត្តសៀមរាប។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៥ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ប្រតិបត្តិការបង្រ្កាប និងឈានដល់ការឃាត់ខ្លួន ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន៣ រួមមាន បណ្តឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ ភេទស្រី អាយុ ៣៧ឆ្នាំ កូនស្រីរងគ្រោះ អាយុ ១៤ឆ្នាំ , ក្មេងស្រី អាយុ ១៦ឆ្នាំ (គ្មានអាណាព្យាបាល) និង ក្មេងស្រី អាយុ ១៦ឆ្នាំ។
ក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះ បានប្តឹងអំពីករណី “សញ្ចារកម្ម” ប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន នៅចំណុចផ្ទះជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(កន្លែងលក់កាហ្វេមេត្រីរបស់ជនសង្ស័យ) ។

ជនរងគ្រោះជាអនីតិជនទាំង០៣នាក់បានបំភ្លឺជូនសមត្ថកិច្ចដូចៗគ្នាថា ពួកគេត្រូវបានជនសង្ស័យខាងលើ លួងលោមឲ្យជួលបន្ទប់របស់គាត់ ស្នាក់នៅ ដោយមិនចាំបាច់បង់ប្រាក់ជាមុនទេ ហើយនៅពេណារក ប្រាក់បានចាំបង់ជាក្រោយ រួមទាំងម្ហូបអាហារ និងកាហ្វេទៀតផង ។ ជនរងគ្រោះអះអាងថា៖«នៅពេលពួកគេទាំង០៣នាក់គ្មានប្រាក់បង់ឲ្យគាត់ គាត់បានបង្ខំឲ្យទៅបំរើផ្លូវភេទជាមួយភ្ញៀវ ដើម្បីយកប្រាក់សងថ្លៃដែលពួកខ្លួនជំពាក់គាត់ បើមិនព្រមធ្វើតាមគាត់ទេ គាត់គំរាមថា ចំណាយតែ៣០០បាត កាត់ដៃ-ជើង មិនឲ្យបានសុខទេ»។
មិនតែប៉ុណ្ណោះ ឈ្មោះ យឿប ឌីណា ហៅម៉េង បានដក១០% នៃប្រាក់ ដែលខ្លួនទៅបំរើផ្លូវភេទជាមួយភ្ញៀវទៀតផង បើភ្ញៀវឲ្យបានក្នុង១០០$ គាត់ដកអស់ ២៥$ ពេលខ្លះបានតែ ៥០$ រូបគាត់ដកអស់១០$ ហើយចំណែកប្រាក់ដែលនៅសល់ពីការបំរើផ្លូវភេទ ពួកខ្លួនមិនដែលបានយកមកចាយវាយនោះទេ គឺឈ្មោះ យឿប ឌីណា តម្រូវឱ្យបង់ថ្លៃបន្ទប់ជួល ថ្លៃម្ហូបអាហារ ថ្លៃកាហ្វេ ថ្លៃជួលម៉ូតូ ថ្លៃជួលទូរស័ព្ទប្រើ ។
ឈ្មោះ អ.ធ.ត. ដែលជាជនរងគ្រោះ អាយុ១៤ឆ្នាំ បានររៀបរាប់ជូនសមត្ថកិច្ចដោយក្តុកក្តួលទៀតថា៖ នៅកំឡុងខែឧសភាឆ្នាំ២០២៥ ខ្លួនបានខ្ចីម៉ូតូម៉ាកហុងដាវ៉ារីអូឃ្លីក របស់ឈ្មោះ តេង ចាន់រតន: ភេទប្រុស ត្រូវជាប្អូនធម៌ឈ្មោះ យឿប ឌីណា ដើម្បីដើរលេងតែត្រូវបានជួបគ្រោះ ថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យខូចខាត ម៉ូតូ បាក់បូម វៀចតួ ពេលនោះពួកគាត់ ( តេង ចាន់រតន:និងឈ្មោះ យឿប ឌីណា) បានឲ្យខ្លួនសងថ្លៃជួសជុលម៉ូតូចំនួន ៨០០$ ដោយសារគ្មានប្រាក់ ទើបខ្លួនមកផ្ទះជួលរបស់ឈ្មោះ យឿប ឌីណា ហៅម៉េង ទើបមាន បញ្ហានេះកើតឡើងតែម្តង ។

ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ការិយាល័យជំនាញកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ចំណែកជនរងគ្រោះប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តសៀមរាប ៕
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


