សន្តិសុខសង្គម
ឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេ ៣ កន្លែង នៅខេត្តកណ្ដាល សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្ស ៣៩ នាក់
កាលពីយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចខេត្តកណ្ដាល បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេចំនួន ៣ កន្លែង ផ្សេងគ្នា ក្នុងខេត្តកណ្ដាល ដោយសង្ស័យលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រី និង កុមារ ព្រមទាំងឃាត់ខ្លួនមនុស្ស ៣៩ នាក់ យកទៅសួរនាំនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។


ជាក់ស្ដែងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំងចំនួន ៣ កន្លែង ផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយទីតាំងទី ១-ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ងួន សុខចេង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅហាង KTV ត្រជាក់ចិត្ត II ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រកឃើញមានស្រោមអនាម័យមួយចំនួនធំនៅបន្ទប់រួមភេទគ្មានលេខ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៨ នាក់។ ទីតាំងទី ២-ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព សុភា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅចំណុចហាង KTV ម្លប់ដូងពូរ៉េត ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រកឃើញមានស្រោមអនាម័យមួយចំនួន ដោយឃាត់ខ្លួនមនុស្ស ១០ នាក់។ ចំណែកទីតាំងទី ៣ -ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនមនុស្សចំនួន ២១ នាក់។


បច្ចុប្បន្ន កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនអ្នកដែលពាក់ព័ន្ធយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


