Connect with us

ព័ត៌មានជាតិ

អាជីវករ​ផ្សារអូរឫស្សី​​ឆ្លង​កូវីដ កើន​ដល់ ៣៦ នាក់ ​អ្នកប៉ះពាល់ ជាង ១០០០​ នាក់​បាន​ទៅ​តេស្ត

បានផុស

នៅ

ការរកឃើញអ្នក​ឆ្លងកូវីដ​ ១៩ លើ​អាជីវករ​​នៅ​ផ្សារ​អូរឫស្សី រហូត​មក​ដល់​ពេលនេះ​តាម​អាជ្ញាធរបញ្ជាក់ថា ​បានកើន​ដល់ ៣៦ នាក់។

គណៈកម្មការ​ផ្សារ​អូរឫស្សី​បាន​​ឲ្យ​ដឹង​ថា នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បងប្អូនអាជីវករផ្សារអូរឬស្សីចំនួន ២០នាក់ទៀតហើយ មាន​វិជ្ជមានកូវីដ១៩ នាំឲ្យចំនួនកើនឡើងរហូតដល់៣៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​ចំនួន​អ្នក​​ឆ្លង​កើន​ឡើង រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែលមានលោក​ឃួន ស្រេង​ជា​អភិបាល​ក្រុង​បាន​ធ្វើ​ការ​អំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់​និង​អ្នក​ប៉ះពាល់ សូម​ប្រញាប់​ទៅ​ធ្វើតេស្ត​យក​សំណាកជាបន្ទាន់នៅវិទ្យាល័យបាក់ទូក។

លោក​អភិបាល ក្រៅពីការអំពាវនាវ​ក៏បាន​ធ្វើការ​ព្រមាន​ដល់​អ្នក​គេច​វេស​អាច​ប្រឈម​មុខ​ផ្លូវ​ច្បាប់ និង​ការ​ហាម​ឃាត់​មិន​ឲ្យ​ចូល​លក់​ដូរ នៅ​ពេលផ្សារ​បើក​ដំណើរការ​ឡើងវិញ។

បើ​តាមអាជ្ញាធរ​ខណ្ឌ ៧ មករា មក​ដល់​ពេលនេះ​មាន​អាជីវករ​ប្រមាណ ១០០០ នាក់​ប៉ុណ្ណោះ​បាន​ទៅ​ធ្វើ​តេស្ត​សំណាក ក្នុងពេល​ចំនួន​អាជីវករ​លក់​ដូរ​នៅផ្សារ​មួយ​នេះ​មានជាង ៧០០០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម