Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពការដ្ឋានកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូង ក្នុងក្រុងតាខ្មៅ

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ដែលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការវិវត្តនៃគម្រោង ពិនិត្យលើបច្ចេកទេសសាងសង់ និងជំរុញល្បឿនការងារ ដើម្បីធានាឱ្យបាននូវគុណភាពរឹងមាំយូរអង្វែង ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ គម្រោងសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ មិនត្រឹមតែជួយការពារការបាក់ស្រុតច្រាំងស្ទឹងនៅរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាព និងបរិស្ថានជុំវិញក្រុងតាខ្មៅ ឱ្យកាន់តែមានភាពស្រស់បំព្រងថែមមួយកម្រិតទៀតផងដែរ។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក គួច ចំរើន បានណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

គួររំលឹកផងដែលថា តាមមន្ត្រីជំនាញបច្ចេកទេសគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ នេះមានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។ ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម