ព័ត៌មានជាតិ
រយៈពេល៧ខែឆ្នាំនេះ ប ស ស បានចុះឈ្មោះសមាជិកថ្មីជិត៤០ម៉ឺននាក់
លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៤សីហានេះថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ប.ស.ស.បានចុះឈ្មោះសមាជិកថ្មីទាំងវិស័យឯកជន វិស័យសាធារណៈ និងរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកបន្ទុកសមាជិក ប.ស.ស.ប្រមាណចំនួន៣៨៧ ៨៤៩នាក់។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ បានបន្តថា ក្នុងនោះនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ប.ស.ស.បានចុះបញ្ជីសហគ្រាស គ្រឹះស្ថានថ្មីចំនួន ២៤៩សហគ្រាស មានកម្មករនិយោជិតចំនួន ៣៧ ៥៧៦នាក់ មន្រ្តីសាធារណៈ៨០៨នាក់ បុគ្គលស្វ័យនិយោជន៍ ១៥ ២៨២នាក់ និងអ្នកក្នុងបន្ទុក ១២ ៥៤៥នាក់ សរុបពេញ១ខែនេះ ប.ស.ស. ទទួលបានសមាជិកចំនួន ៦៦ ២១១នាក់ មានកំណើន ៥,៤៤% ធៀបនឹងខែមិថុនា កន្លងទៅខណៈបច្ចុប្បន្ន ប.ស.ស. មានសមាជិកសរុបចំនួន ៣ ២៣៨ ៦៣៩នាក់ មានកំណើន១៩%បើ ធៀបនឹងតួលេខសមាជិកសរុបកាលពីដំណាច់ឆ្នាំ២០២៤កន្លងទៅ។

លោកបណ្ឌិតបានបន្តទៀតថា ការកើនឡើងនៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងបានយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗនៃការប្រើប្រាស់ ប.ស.ស.ព្រោះថា មានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះនិងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ទាំងរដ្ឋ និងឯកជនចំនួន១៥៩៩កន្លែងនៅទូទាំងប្រទេសដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស។
លោកបណ្ឌិតបានបន្ថែមថា ការចុះឈ្មោះចូលជាសមាជិក ប.ស.ស.នេះ នឹងជួយលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់កម្មករសំណង់កាន់តែប្រសើរឡើងបន្ថែមទៀត ដោយសារពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស.ដូចជាការមើលថែទាំសុខភាពដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដែលជាដៃគូរបស់ ប.ស.ស.និងពេលជួបគ្រោះថ្នាក់ការងារជាដើម។

លើសពីននេះទៀតការមានប័ណ្ណ ប.ស.ស.ក៏នឹងជួយធ្វើឱ្យសមាជិកប.ស.ស.យើងលែងសូវខ្វល់ខ្វាយទាក់ទិនទៅនឹងការចំណាយផ្សេងៗទៅលើការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនៅពេលដែលឈឺ ព្រោះថា រាល់ការចំណាយជាបន្ទុករបស់ ប.ស.ស.។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយពង្រឹងស្ថិរភាព និងការព្យាករណ៍បាន នៃចំណូលព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


