Connect with us

ព័ត៌មានជាតិ

ក្មេង​ប្រុស​ម្នាក់ និង​ពលរដ្ឋ ​នៅ​តាកែវ ត្រូវ​​គ្រូ​ពេទ្យ​យក​សំណាក ក្រោយ​​ពាក់ព័ន្ធ​ជា​មួយ​បុរស​គេច​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

ក្មេង​ប្រុស​ម្នាក់ និង​ពលរដ្ឋជា​ច្រើន​អ្នក ​ដែល​រស់​នៅនៅ​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ទៅ​យក​សំណាក ក្រោយ​ជាប់​ពាក់ព័ន្ធ​ជា​មួយ​បុរស​មា្នក់ ដែល​គេច​មិន​ធ្វើ​ច​ត្តា​ឡី​ស័កនៅក្រុងភ្នំពេញ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ទី​១​ហើយ​នៅក្នុង​ខេត្តតាកែវ ក្មេង​តូច​ម្នាក់នេះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅពិនិត្យ រួមជាមួយ​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​បាន​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយនិង​បុគ្គល​ដែលមាន វិជ្ជមាន​កូ​វីដ​១៩ មានឈ្មោះ​ពេជ្រ កុសល ដែល​គេច​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំពេញ ហើយ​បានមក​ស្រុក ភូមិ​ព្រៃ​ព្រំ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។

ចំពោះ​បុគ្គល​ឈ្មោះ ពេជ្រ កុសល ខាងលើ​នោះ​ ត្រូវ​បាន​ក្រុមគ្រូពេទ្យ តាម​យក​ដល់ផ្ទះ​នៅ​ភូមិ​ឃុំ​ខាងលើ​កាលពី​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ​២០២១ ហើយ​នៅ​ព្រឹក​ថ្ងៃទី ០៦ ខែ​មេសា​នេះ អាជ្ញាធរ​ស្រុក​ព្រៃកប្បាស រួម​ជាមួយនិង​ក្រុមគ្រូពេទ្យ បាននិងកំពុង​ប្រមូល​អ្នកពាក់ព័ន្ធ​ជាមួយនិង​បុគ្គល​វិជ្ជមាន​កូ​វីដ​១៩​ខាងលើ ដើម្បី​យក​សំណាក​ទៅពិនិត្យ សង្ឃឹមថា​ពួកគាត់​និង​មាន​សុខ​ភាពល្អ​ទាំងអស់គ្នា​មក​វិញ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​បង​ប្អូនរស់នៅ​តាម​ខណ្ឌ អាច​​ផ្ទៀងផ្ទាត់​អ្នក​ឆ្លង​កូវីដ​តាម​ខណ្ឌ​នីមួយៗ មាន​ទាំង​ឈ្មោះ អាសយដ្ឋាន​ស្នាក់នៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម