Connect with us

ព័ត៌មានជាតិ

កម្មកររាប់ម៉ឺន​​នាក់​នៅរាជធានីភ្នំពេញ នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ពី​ព្រឹកនេះ​ទៅ

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងកូវីដ១៩ជូន​ដល់កម្មករនិយោជិតនៅតាមទីតាំងរោងចក្រធំៗចំនួន៧ នៅរាជធានីភ្នំពេញដែលចាប់ផ្តើមពីព្រឹក​ថ្ងៃ​ទី០៧ ខែមេសាឆ្នាំ២០២១តទៅ។

បើតាមលោក ហេងសួរ រដ្ឋលេខាធិការនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ជូនបងប្អូនកម្មករបានឲ្យដឹងថា នៅថ្ងៃនេះក្រុមគ្រូពេទ្យនឹងចុះចាក់វ៉ាក់សាំងដល់បងប្អូនកម្មករចំនួន៣ទីតាំងធំៗ​ ទី១​នៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង ទី២ សួនឧស្សាហកម្មISIតំបន់រោងចក្រដំបូលខៀវផ្លូវវេងស្រេងនិង ទី៣ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផ្លូវជាតិលេខ៤។

រូបឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា នៅ​ថ្ងៃទី៩ខែមេសា២០២១ នឹងបន្តចាក់ចំនួន៤ទីតាំងធំៗទៀត គឺទី១នៅសួនឧស្សាហកម្មវឌ្ឍនៈ ១​ផ្លូវវេងស្រេង ទី២ រោងចក្រសិនចូវផ្លូវវេងស្រេង ទី៣ សួនឧស្សាហកម្មវឌ្ឍន២ ផ្លូវជាតិលេខ៣ ទី៤ រោងចក្រម៉ាវែល។

លោកបានបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងគ្រប់ដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ ក្នុង​នោះ​នៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅខណ្ឌឬស្សីកែវនិងខណ្ឌកំបូល ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជួនកម្មករ។

លោកបានឲ្យដឹងទៀតថា ក្រសួងការងារមានក្រុមគ្រូពេទ្យចល័តចំនួន៦០ក្រុម ក្នុង១ក្រុមចំនួន៨នាក់ដោយចាក់បាន៤០០ដូសក្នុង១ថ្ងៃ។ ក្នុងនោះគ្រូពេទ្យចំនួន៣០ក្រុម នឹងចល័តចាក់វ៉ាក់សាំងចំនួន២០ម៉ឺនដូសក្នុងមួយខែជូនបងប្អូនកម្មករនិយោជិតតាមរោងចក្រសហគ្រាសនៅ​រាជធានីភ្នំពេញ។ ដោយឡែកក្រុមគ្រូពេទ្យចំនួន៣០ក្រុមផ្សេងទៀតនិងចល័តចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស តាមបណ្តាលខេត្តផ្សេងទៀតតាមការចាំបាច់និងតាមចំនួនវ៉ាក់សាំងដែលមាន។

គិតចាប់ពីថ្ងៃ​ទី០៣​មកដល់ថ្ងៃទី​០៥ ខែមេសាឆ្នាំ២០២១ ​ក្រសួង​ការងារ​ទទួលបាន​ការចុះឈ្មោះ​ដោយស្មគ្រ័ចិត្ត​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ ពីកម្មករកម្មការិនី​បានចំនួន​ជិត៤០ម៉ឺននាក់​ហើយ។​

​យ៉ាងណាក៏ដោយ​លោកហេងសួរបានឲ្យដឹងថា ថ្ងៃដំបូង​នៃយុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ Sinovac​ នេះ គឺផ្តើមចេញពី​ប្រធាន​សហជីព​ទៅមុន​។​

ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ សម្រាប់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃអង្គការវិជ្ជាជីវៈគ្រប់សហព័ន្ធសហជីពសហភាពសហជីពសមាគមនិយោជកនិងអង្គការវិជ្ជាជីវៈផ្សេងទៀត ត្រូវផ្ដល់បញ្ជីឈ្មោះដឹកនាំនិងបុគ្គលិករបស់ខ្លួនដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិចចំនួន៣ថ្ងៃ មុនកាលបរិច្ឆេទការចាក់វ៉ាក់សាំងមកអនុគណៈកម្មការចំពោះកិច្ច។

សម្រាប់កម្មករនិយោជិកខ្មែរ ត្រូវចុះឈ្មោះជាមួយរោងចក្រសហគ្រាសឬអង្គភាពរបស់ខ្លួន។ ម្ចាស់រោងចក្រសហគ្រាសឬអង្គភាពត្រូវផ្ដល់បញ្ជីឈ្មោះកម្មករនិយោជិត ដែលស្ម័គ្រចិត្តចាក់សាំងកូវីដ១៩មកអនុគណកម្មការ ដើម្បីឲ្យក្រុមការងារកំណត់ទីតាំងនិងជូនដំណឹងអំពីការបរិច្ឆេទពិតប្រាកដ ក្នុងការចុះចាក់តាមរោងចក្រសហគ្រាសឬសួនឧស្សាហកម្មឬតំបន់សេដ្ឋកិច្ចពិសេសឬតាមអង្គភាព ទៅតាមកម្រិតអាទិភាពនៃភូមិសាស្ត្រខណ្ឌនីមួយៗដោយកំណត់អាទិភាពចុះទៅរោងចក្រសហគ្រាស ឬសួនឧស្សាហកម្មឬតំបន់សេដ្ឋកិច្ចពិសេស ឬអង្គភាពណាមួយដែលមានចំនួនកម្មករនិយោជិតស្ម័គ្រចិត្តចាក់វ៉ាក់សាំងច្រើនមុន។

សម្រាប់វិនិយោគិនអ្នកវិនិយោគិនឬម្ចាស់ឬអ្នកគ្រប់គ្រងឬអ្នកជំនាញជនបរទេស ត្រូវចុះឈ្មោះជាមួយរោងចក្រសហគ្រាស​ឬអង្គភាពរបស់ខ្លួន និងត្រូវបំពេញនិងយល់ព្រមតាមលក្ខខណ្ឌដូចខាងក្រោម មានលិខិតឆ្លងដែនដែលមានសុពលភាពមានទិដ្ឋការស់នៅនិងធ្វើការស្របច្បាប់ មានបណ្ណសៀវភៅការងារជនបរទេសដែលចេញដោយក្រសួងការងារ និង​ត្រូវចាក់វ៉ាក់សាំងដូចប្រភេទវ៉ាក់សាំងដែលកម្មករនិយោជិតខ្មែរកំពុងចាក់ដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម