Connect with us

ព័ត៌មានជាតិ

១២៩៧ ប្រព័ន្ធផ្ដល់ព័ត៌មានក្នុងការស្វែងរកការងារធ្វើសម្រាប់ពលករខ្មែរទើបមកពីថៃ

បានផុស

នៅ

១២៩៧ ជាប្រព័ន្ធទាន់ហេតុការណ៍ (Hotline) របស់ក្រសួងការងារ សម្រាប់ការផ្ដល់ព័ត៌មាន២៤ម៉ោង ដែលបម្រើដល់ការស្វែងរកទីផ្សារការងារធ្វើរបស់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃដែលកំពុងរកការងារធ្វើក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លេខទូរសព្ទ ១២៩៧ គឺជាបច្ចេកវិទ្យាមួយក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋទើបមកពីថៃឱ្យឆាប់ទទួលបានការងារធ្វើ ហើយក៏បើកផ្លូវទំនាក់ទំនងរវាងអ្នកស្វែងរកការងារធ្វើ និងអ្នកដែលត្រូវការមនុស្សធ្វើការ ក្រោមការសម្របសម្រួលពីក្រសួងការងារ។ ខណៈក្រុម​ការងារ Hotline ១២៩៧ កំពុង​មមាញឹក​ក្នុងការផ្ដល់ព័ត៌មានផ្គូរផ្គងនេះ។

តាមការឱ្យដឹងដោយលោករដ្ឋមន្ត្រី ហេង សួរ ជាមធ្យមក្នុងមួយថ្ងៃ មានចន្លោះ៤ ទៅ៥ពាន់នាក់ដែលទទួលបានឱកាសការងារធ្វើ តាមរយៈប្រព័ន្ធ ១២៩៧នេះ ខណៈពាក្យចុះឈ្មោះរបស់ពលករខ្ទង់ម៉ឺននាក់ត្រូវបានបញ្ជូនចេញទៅតាមរោងចក្រសហគ្រាសនៅកម្ពុជាជាច្រើន។

លោករដ្ឋមន្ត្រី ថា ក្រុមការងាររបស់ក្រសួងការងារ នឹងខិតខំបន្ថែមទៀត ដើម្បីជំរុញចំនួនសម្រាប់ពលករឱ្យបានកាន់តែច្រើន ហើយលឿនឆាប់បានការងារធ្វើ ធ្វើយ៉ាងណាជួយសម្រួលដល់ជីវភាពប្រចាំរបស់ពួកគាត់។

លោករដ្ឋមន្ត្រី បាននិយាយថា ពេលនេះ អ្នកត្រូវការមនុស្សធ្វើការ ក៏មាន ហើយអ្នកកំពុងរកការងារ ក៏មាន ដោយលោក អះអាងថា គិតមកដល់ពេលនេះ រោងចក្រសហគ្រាសបានចុះឈ្មោះស្វែងរកអ្នកធ្វើការច្រើនដដែល ក្នុងរង្វង់ជាង២០ម៉ឺនការងារជាប្រចាំ។

ដូច្នេះ បើប្រជាពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃវិញដែលកំពុងស្វែងរកការងារអាចទំនាក់ទំនងសួរព័ត៌មានទីផ្សារការងារ តាមរយៈលេខទូរសព្ទ ១២៩៧ ដោយឥតគិតថ្លៃ ដោយក្រុមការងាររបស់ក្រសួងការងារ នឹងសម្របសម្រួលផ្ដល់ឱកាសការងារជូន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម