ព័ត៌មានជាតិ
ខេត្តបាត់ដំបង កំពុងរឹតបន្តឹងការចេញចូលឆ្លងព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
សមត្ថកិច្ចខេត្តបានចេញបទបញ្ជាយ៉ាងតឹងរឹង ដើម្បីអនុវត្តនូវអនុសាសន៍របស់សម្តេច ដែលបានកំណត់យ៉ាងច្បាស់ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងខេត្ត រយៈពេល២សប្តាហ៍។

ក្រោយពីទទួលបាននូវបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើចរាចរណ៍ឆ្លងពីខេត្តមួយ ទៅខេត្តមួយ នៅទូទាំងប្រទេសរួចមក លោកឧត្តមសេនីយទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់ផែនការទៅលើអធិការដែលនៅជាប់នឹងប្រទល់ខេត្ត ដែលមានខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ឲ្យដាក់កម្លាំងលើកំណាត់ផ្លូវជាតិ ដោយមិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ។ បទបញ្ជានេះត្រូវបានចាប់ផ្តើមពីម៉ោង០០ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះតទៅ ដោយការបិទនេះមានរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់នូវការរីករាលដាល នូវជំងឺកូវីដ-១៩ ដែលកំពុងឆ្លងនៅក្នុងសហគមន៍មួយចំនួនរបស់ប្រទេសកម្ពុជា ។



នៅយប់នោះដែរ គេសង្កេតឃើញលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមានព្រំប្រទល់ជាប់ខេត្តក្បែរខាង ដោយយោងតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃនឹងគោរពតាមបទ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដោយលោកបានដឹកនាំកម្លាំងចំនួន ២៥ រូប កម្លាំងសឹករងចំនួន២នាក់ និងគ្រូពេទ្យមូលដ្ឋាន។ នៅកណ្តាលអាធ្រាត្រនោះដែរ កម្លាំងចម្រុះបានដាក់គោលដៅឈរជើង នៅត្រង់ចំណុចព្រំប្រទល់ខេត្តបាត់ដំបងនិងខត្តពោធិ៍សាត់ គឺត្រូវបិទការធ្វើចរាចរណ៍មិនឲ្យឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើយ ដើម្បីអនុវត្ត(៣កុំ៣ការពារ) ឲ្យបាន១០០ភាគរយ៕


អត្ថបទ៖ សោ និយមរដ្ឋ
សូមចុចអាន៖ ក្រសួងការងារប្រកាសឲ្យម្ចាស់រោងចក្រមកធ្វើប័ណ្ណដឹកកម្មករនិយោជិត សម្រាប់ធ្វើដំណើរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


