ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍផ្លូវស្ពានធំៗចំនួន ៨ ចាយថវិកាខ្ទង់ពាន់លានដុល្លារ កំពុងសាងសង់ឈានទៅបញ្ចប់ឆាប់ៗ
គម្រោងអភិវឌ្ឍផ្លូវស្ពានធំៗចំនួន ៨ ដែលចាយទុនវិនិយោគខ្ទង់ពាន់លានដុល្លារកំពុងលេចរូបរាង និងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបង្ហាញពីសមិទ្ធផលធំៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងរយៈពេល ២ឆ្នាំ (២០២៣-២០២៥) នីតិកាលទី៧ នៃរដ្ឋសភា។

ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានចំនួន ៨ កំពុងដំណើរការសាងសង់រួមមាន៖
-ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ) ប្រវែង ១៩៦,១០ គីឡូម៉ែត្រ សម្រេចបាន ៨៣,៣២%
-កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (សិរិសោភណ ប៉ោយប៉ែត) ប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រេចបាន ១៩,៨០ ភាគរយ
-កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់ -កំពង់ចាម) ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ សម្រេចបាន ៦៣,៥០%
-ផ្លូវជាតិលេខ ២៣ (ស្ពានកោះធំ-ដល់ស្រុកលើកដែកផ្លូវជាតិលេខ ១៤) ប្រវែង ១៩,៨៣ គីឡូម៉ែត្រ សម្រេចបាន ៩៨,៦០%
-ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ ១ -ដល់ព្រំប្រទល់កម្ពុជាវៀតណាម) ប្រវែង ២៨,៣៧ គីឡូម៉ែត្រ សម្រេចបាន ៩៩,៦៦%
-ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២,៣៤៥ គីឡូម៉ែត្រ សម្រេចបាន ៤០,១៨%
-ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ ម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះប្រវែង ៣១,៦៩ គីឡូម៉ែត្រ សម្រេចបាន ៨៥,២២%
-ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋថ្មគរ (ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដល់ ឃុំថ្មគរស្រុកល្វាឯម) ប្រវែង ១៦០០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២ ១០០ ម៉ែត្រ សម្រេចបាន ១៩,២៣%


ក្រៅពីគម្រោងផ្លូវស្ពានធំៗដែលកំពុងដំណើរការសាងសង់ និងឈានទៅបញ្ចប់នៅពេលខាងមុខ មានហេដ្ឋារចនាសម្ព័ន្ធធំៗផ្លូវថ្នល់ចំនួន ៦ គម្រោងមានប្រវែង ៥៦២,៥១ គីឡូម៉ែត្រ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងនោះរួមមាន៖
-វិថីតេជោសន្តិភាពឆ្នេរអង្កាលប្រវែង ១២,៦៤៥ គីឡូម៉ែត្រ
-កំណាត់ផ្លូវជាតិលេខ ៥ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៣១ ប្រវែង សរុប ៥៣,៥៣៩ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៣៣ ប្រវែងសរុប ៥២,៥៧៧ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៤១ ប្រវែងសរុប ៩៥, ២៦៩ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៧១ សេ ប្រវែងសរុប ១១៤, ៩៩ គីឡូម៉ែត្រ
ជាមួយគ្នានេះ ក៏បានសម្ពោធជានិមិត្តរូបដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ (មហាវិថី ស៊ី ជិនពីង) ប្រវែង ៥៣ គីឡូម៉ែត្រ។

បន្ថែមពីនេះ ក៏មានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ដែលបានបញ្ចប់ការស្ថាបនាចំនួន ៦ គម្រោងមានប្រវែងសរុបជាង ៤៧៤,១ គីឡូម៉ែត្រ ដែលមិនទាន់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយក្នុងនោះរួមមាន៖
-កំណាត់ផ្លូវជាតិលេខ ៧ (ស្រុកស្នួល-ក្រុងក្រចេះ) ប្រវែង ១៩៨,១០ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ១០ (វាលវែង សំឡូត កោះកុង) ប្រវែង ១៩៨,៧១ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល ទីរួមខេត្តកោះកុង) ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៧៣ (ផ្លូវបំបែកប្រធាតុ ស្ពានកំពង់រាំង ខេត្តត្បូងឃ្មុំ) ប្រវែង ៤៩ គីឡូម៉ែត្រ
-ផ្លូវខេត្តលេខ ៣៧៧ ក្នុងខេត្តក្រចេះ ប្រវែង ៣៥ គីឡូម៉ែត្រ
-ផ្លូវខេត្តលេខ ៣៧៧A ក្នុងខេត្តក្រចេះប្រវែង ១៣,៦ គីឡូម៉ែត្រ
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


