ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ទោះស្ថានភាពតាមព្រំដែនមិនទាន់ត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងបាក់ឌុបរក្សាបាននូវស្មារតីនឹងន និងស្ងប់ស្ងាត់
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា បើទោះស្ថានភាពនៅតាមព្រំដែននៅមិនទាន់វិលត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងបាក់ឌុបទាំងអស់ រក្សាបាននូវស្មារតីនឹងន ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ខណៈគណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ សីហា ក្នុងឱកាសអញ្ជើញកាត់ប្រធានវិញ្ញាសា និងពិនិត្យស្ថានភាពទូទៅនៅមណ្ឌលប្រឡង វិទ្យាល័យ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការចុះពិនិត្យដោយផ្ទាល់នេះ ដើម្បីបានឃើញច្បាស់ពីស្ថានភាពជាក់ស្ដែងនៅតាមមណ្ឌលប្រឡង ការអនុវត្តគោលការណ៍ និងបទប្បញ្ញត្តិ នៃការប្រឡងនានា ត្រូវអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួង ហើយក៏ជាឱកាសជួបសំណេះសំណាលសួរសុខទុក្ខក្រុមការងារប្រចាំការនៅមណ្ឌលប្រឡង មុនដំណើរការសំណេរចាប់ផ្ដើម។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចំពោះកិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រដល់ដំណើរការប្រឡងជារៀងរាល់ឆ្នាំ ជាពិសេសសម្រាប់ឆ្នាំ ២០២៥ នេះ ជាករណីពិសេសដែលកម្ពុជាកំពុងមានវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសូមយកឱកាសនេះដែរ អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីឧត្តមប្រយោជន៍របស់ជាតិយើង។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា បើទោះស្ថានភាពនៅតាមព្រំដែននៅមិនទាន់វិលត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងទាំងអស់ រក្សាបាននូវស្មារតីនឹងន ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ខណៈគណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី សូមជូនពរបេក្ខជនប្រឡងទាំងអស់ជោគជ័យក្នុងការប្រឡង ជាពិសេសទទួលបាននិទ្ទេសល្អៗ ដែលខ្លួនប្រាថ្នា ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសង្វាតរៀនសូត្រជាច្រើនឆ្នាំមកនេះ និងសូមជូនពរដល់គណៈមេប្រយោគ និងគណៈកម្មការនានា នៃដំណើរការប្រឡង សូមមានសុខសុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច។

គួរបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តបន្ទាយមានជ័យ មានបេក្ខជនចុះឈ្មោះចំនួន ៦.៥៥២ នាក់ ស្រី ៣.៧២៥ នាក់ ចែកជា ៨ មណ្ឌល ក្នុងនោះ មានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥ នាក់ / ស្រី ១.១០៧ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤.៧២៧ នាក់ / ស្រី ២.៦១៨ នាក់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


