ព័ត៌មានជាតិ
ខេត្តក្រចេះរំពឹងសិស្សប្រឡងបាក់ឌុបក្នុងខេត្តឆ្នាំនេះ កើនឡើងជាងឆ្នាំមុន
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះរំពឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់បេក្ខជនក្នុងខេត្តឆ្នាំនេះនឹងមានការកើនឡើង។
លោកបានប្រាប់ឱ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងមណ្ឌលប្រឡងវិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រុងក្រចេះ។

ជាក់ស្ដែង នារសៀលថ្ងៃទី ២ នៅមណ្ឌលប្រឡង ខូវ ប៊ុនស៊ុន ក្រចេះក្រុង សិស្សនៅក្នុងមណ្ឌលប្រឡងធ្វើកិច្ចការបានច្រើន ជាពិសេសម៉ោងវិញ្ញាសារគណិតវិទ្យា។
ខេត្តក្រចេះ មាន ៥ មណ្ឌល ស្មើ ៤ ទីតាំង មានបេក្ខជនសរុបចំនួន ២៦១៧នាក់ ស្រី ១៤៧៩នាក់ ក្នុងនោះ មានមណ្ឌលវិទ្យាសាស្ត្រ ចំនួន ២មណ្ឌល និងវិទ្យាសាស្ដ្រសង្គម ចំនួន ២មណ្ឌល។
ចំពោះដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះបានបញ្ជាក់ថា ដំណើរការប្រឡងប្រព្រឹត្តទៅក្រោមបរិយាកាសល្អទាំងផ្នែកគុណភាព និងសុវត្ថិភាព សូម្បីតែប្រយ៉ុងក៏គណៈមេប្រយោង អនុរក្សចាប់មិនបានដែរ ព្រោះបេក្ខជនអត់មានយកមក។ ចំពោះគណៈកម្មកាប្រឡង មានចំនួនសរុប ៣៦០នាក់ ស្រី ១៥៦នាក់។
ចំពោះបញ្ហាសុខភាពរបស់បេក្ខជន លោក ឡាយ បូរ៉ា បានបញ្ជាក់ថា មានបន្តិចបន្តួចប៉ុន្តែក៏មិនមានបញ្ហាធ្ងន់ធ្ងរដូចរាល់ឆ្នាំ គ្រាន់តែវិលមុខតែនៅអាចដំណើរការប្រឡងទៅបាន។ រយៈពេល ២ ថ្ងៃនេះ បេក្ខជនដែលមកប្រឡងផ្នែកចំណេះដឹងទូទៅមានតែ ៣ នាក់ ប៉ុណ្ណោះដែលអវត្តមាន ហើយអវត្តមានភាគច្រើនគឺបេក្ខជនស្វ័យរិន ដែលសរុបទាំងអស់ មានចំនួនរហូតដល់ ២៤នាក់ ក្នុងនោះស្រី ១០នាក់។
បើដំណើរការប្រឡងបានប្រព្រឹត្តទៅ គឺអត់មានឧប្បទ្ទវហេតុអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយគ្រាន់តែជួបប្រទះនៅថ្ងៃទី១ ពេលរសៀល គឺប៉ះភ្លៀងខ្លាំង។ ដូច្នេះធ្វើឱ្យមានការលំបាកទាំងបេក្ខជន ទាំងគណៈកម្មការពិបាកត្រង់ថាម៉េច ទីមួយភ្លៀងស្ទះផ្លូវ ប៉ុន្តែអត់មានបេក្ខជនណាមួយអាក់ខានការប្រឡងនោះទេ ដោយគ្រាន់តែទទឹកភ្លៀង ប៉ុន្តែអាចបន្តដំណើរការប្រឡងបានល្អ។
ជាក់ស្តែង មកដល់រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ដំណើរការប្រឡងបានបញ្ចប់ដោយជោគជ័យគ្រប់មុខវិជ្ជា ទាំងវិជ្ជាសាស្ត្រពិត និងវិជ្ជាសាស្ត្រសង្គម៕
អត្ថបទ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


