Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ចុះសម្របសម្រួល និងតាមដាន​ការទទួល​យក​ពលករ​ខ្មែរដែ​ល​ត្រលប់​​ពីប្រទេស​ថៃ​នៅ​ក្នុង​ខេត្ត​រត​នគិរី

បានផុស

នៅ

លោក វ៉េង ហៀង អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹក​នាំក្រុម​ការ​ងារ​សម្រប​សម្រួល​ផ្គូរផ្គង​ទីផ្សារ​ការ​ងារ​ជូន​ពលករ នៅក្នុង​ក្រុម​ហ៊ុន ថាកូ​អា​ហ្រ្គី(THACO AGRI) ស្ថិត​នៅឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ដើម្បី​សម្រប​សម្រួល តាម​ដានការ​ទទួល​យក​​ពលករ​ខ្មែរ​ដែលទើប​វិលត្រលប់​មកពី​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉េង ហៀង អនុរដ្ឋ​លេខា​ធិការ បានជួបប្រជុំ​ជាមួយ​មន្រ្តីនៃ​មន្ទីរ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈខេត្ត​រតន​គិរី និង​តំណាង​ក្រុម​ហ៊ុន ថាកូអា​ហ្រ្គី(THACO AGRI) ដើម្បី​ពិភាក្សា​ពីការ​ផ្ដល់​កន្លែង​ស្នាក់​នៅជូន​​ពលករ​ខ្មែរ​ដែលទើប​វិល​ត្រឡប់​មកពី​ប្រទេស​ថៃចំ​នួន ៥៣នាក់ ដែល​បានមក​ដល់​ក្រុង​បាន​លុង ហើយ​ត្រូវចូល​សម្ភាស​ការ​ងារ​នៅ​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ២​០២៥។

លោកបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានពលករ​ខ្មែរ​មក​សម្ភាសកា​រងារនៅក្នុងក្រុម​ហ៊ុន​ចំនួន ៧៨នាក់(​ស្រី​៣២នាក់) ហើយ​បាន​សម្ភាស​ជាប់​ទាំង​អស់​គ្នា។ ដោយ​ក្នុង​នោះ ពួកគាត់​ត្រូវធ្វើ​ការផ្នែក​សំណង់ ២នាក់ និងធ្វើការ​ងារ​ក្នុង​ចំការ​ចេក​ចំនួន ៧៦​នាក់។

លោកក៏​បានពន្យល់​ណែនាំដល់​ក្រុមហ៊ុន​ឱ្យទទួលយក​ពលករខ្មែរ​ដែលទើប​ត្រលប់​មកពី​ប្រទេស​ថៃ ដែលខ្វះ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​សម្ភាស​ចូលធ្វើការ និង​សន្យាស​ហការជាមួយ​ក្រុម​ការ​ងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជា​តិមុខ​របរ និងការ​ងារ (NEA) ធ្វើការរួមគ្នា​ឱ្យមាន​ភាព​ស្អិត​រមួត ដើម្បី​ពន្លឿន​ប្រសិទ្ធ​ភាព​ការ​សម្ភាស​ការ​ងារ​តាម​អន​ឡាញ និង​ទទួលយក​កម្មករ​និយោជិត​ឱ្យចូល​ធ្វើការ​។

លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួ​រសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់លោករដ្ឋមន្រ្តី ហេង សួរ និងបាន​ណែនាំដ​ល់រដ្ឋ​បាល​រោង​ចក្រឱ្យ​បន្តយក​ចិត្តទុកដាក់​ដល់ពលករ​ខ្មែរដែល​ត្រលប់មកពីប្រទេសថៃ តាមរយៈការប្រើប្រាស់នូវពាក្យសំដីសមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និងគ្មានការរើស​អើង​ពលករដែលមកពីប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម