Connect with us

ព័ត៌មានជាតិ

បេក្ខជនប្រឡងជាប់បាក់ឌុបត្រូវមានពិន្ទុចាប់ពី ២៣៧ ឡើងទៅ និងជាប់និទ្ទេស A ចន្លោះពី ៤២៧ ទៅ ៤៧៥ ពិន្ទុ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាងថា បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ត្រូវមាន​ពិន្ទុ​ចាប់ពី ២៣៧ ឡើងទៅ ហើយ​បេក្ខជន​ជាប់​និទ្ទេស A ត្រូវមាន​ពិន្ទុ​ចន្លោះ​ពី ៤២៧ ដល់ ៥០០ នៃ​ពិន្ទុសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួង​អប់រំ ​របប​ពិន្ទុ​ប្រឡង​អតិបរមា​មាន ៥០០ ពិន្ទុ ប៉ុន្តែ​ដោយ​មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់ គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥ ពិន្ទុ យក​ត្រឹម ២៣៧ ពិន្ទុ ជាប់។

ចំពោះ​ការបែងចែក​និទ្ទេស​បេក្ខជន​ដែល​ទទួលបាន​ពិន្ទុ​ចាប់ពី ២៣៧ ដល់ ២៨៥ ពិន្ទុ ទទួលបាន​និទ្ទេស E ពិន្ទុ​ចន្លោះ​ពី ២៨៥ ដល់ ៣៣៣ ទទួល​បាន D ពិន្ទុ​ចន្លោះ​ពី ៣៣៣ ដល់ ៣៨០ ទទួលបាន C ពិន្ទុ​ចន្លោះ​ពី ៣៨០ ដល់ ៤២៧ ទទួលបាន B និង​ពិន្ទុ​ចន្លោះ​ពី ៤២៧ ដល់ ៥០០ ទទួល​បាន​និទ្ទេស A។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៖ ២៨ សីហា ២០២៥ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៤៦ ៧២០ នាក់ (​ស្រី ៨១ ៤៤២ នាក់​) ក្នុងនោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤០ ៦៧៨ នាក់ (​ស្រី ២៤ ៥១៩ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១០៦ ០៤២ នាក់ (​ស្រី ៥៦ ៩២៣ នាក់​)​។ មណ្ឌល​សំណេរ​មាន​ចំនួន​សរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ​ ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ សម្រាប់​ការ​ប្រឡង​ឆ្នាំនេះ មាន​ការ​ចូលរួម​ដោយ​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​សរុប​ចំនួន ៣១ ២០៣ នាក់។

ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ ​២០២៥ សម្រាប់​រាជធានី-ខេត្ត ទូទាំង​ប្រទេស ព្រមទាំង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម