ព័ត៌មានជាតិ
ថ្ងៃទី១សហជីព និងកម្មកររោងចក្រជិត៤ ពាន់នាក់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
នៅថ្ងៃទី ០៧ ខែមេសា ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កម្មករ និយោជិត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ដល់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈបានចំនួន៣៨៤៩ នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ៣៩៤២ ដែលមានជនបរទេសចំនួន ៧០ នាក់ផងដែរ។

អនុគណៈកម្មការចំពោះកិច្ចកំពុងបន្តរៀបចំបន្ថែមទីតាំងចាក់វ៉ាក់សាំងនៅសួនឧស្សាហកម្មវឌ្ឍនៈ១ និងសួនឧស្សាហកម្មវឌ្ឍនៈ២ ព្រមទាំងទីតាំងរោងចក្រចំនួន ៩ទីតាំងផ្សេងទៀត។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកម្មករបានឲ្យដឹងនៅថ្ងៃទី ៧ ខែមេសាថា ក្រុមគ្រូពេទ្យបានចុះចាក់វ៉ាក់សាំងដល់បងប្អូនកម្មករចំនួន៣ទីតាំងធំៗនៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង សួនឧស្សាហកម្មISIតំបន់រោងចក្រដំបូលខៀវផ្លូវវេងស្រេង និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផ្លូវជាតិលេខ៤។

លោកបប្រាប់ថា នៅថ្ងៃទី ៩ ខែមេសានេះ នឹងបន្តចាក់ចំនួន ៤ ទីតាំងធំៗទៀត គឺនៅសួនឧស្សាហកម្មវឌ្ឍនៈ១ផ្លូវវេងស្រេង រោងចក្រសិនចូវផ្លូវវេងស្រេង សួនឧស្សាហកម្មវឌ្ឍន២ ផ្លូវជាតិលេខ៣ និងរោងចក្រម៉ាវែល។
លោក បានបន្តទៀតថាការចាក់វ៉ាក់សាំងនេះនឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅខណ្ឌឬស្សីកែវនិងខណ្ឌកំបូល ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជូនកម្មករ៕

អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


