ព័ត៌មានជាតិ
បេឡាជាតិសន្តិសុខសង្គម ជ្រើសរើសអ្នកជំនាញការ ២០រូប ចូលបម្រើការងារនៅស្នាក់ការកណ្តាល ប.ស.ស
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវការជ្រើសរើសអ្នកជំនាញការសរុបចំនួន ២០នាក់ ឱ្យចូលបម្រើការងារនៅស្នាក់ការកណ្ដាល ប.ស.ស.។

ការជ្រើរើសនេះ សម្រាប់តួនាទី ដូចជា អ្នកជំនាញអភិវឌ្ឍកម្មវិធីគេហទំព័រជាន់ខ្ពស់ (Senior Frontend Developer) ចំនួន ៣នាក់, អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងក្រោយជាន់ខ្ពស់ (Senior Backend Developer) ចំនួន ៣នាក់, អ្នកអភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃ (Smart phone) ២នាក់, អ្នកគ្រប់គ្រងកម្មវិធីផ្នែកអភិវឌ្ឍកម្មវិធី (Project Manager) ចំនួន ២នាក់, អ្នករចនាសម្ព័ន្ធទិន្នន័យ និងវិស្វករទិន្នន័យ (Data Architecture & Data Engineer) ចំនួន ៣នាក់, អ្នកជំនាញវិភាគទិន្នន័យ ទស្សនីយកម្មទិន្នន័យ (Data Analytics & Visualization) ចំនួន ២នាក់, អ្នកជំនាញវាយតម្លៃហិរញ្ញវត្ថុ (Actuarial Valuation) ចំនួន ៣នាក់, គណនេយ្យករជំនាញ (CPA)/ត្រួតពិនិត្យផ្ទៃក្នុង (Internal Control)/សវនកម្មផ្ទៃក្នុង (Internal Audit) ចំនួន ១នាក់, អ្នកវិភាគហិរញ្ញវត្ថុជំនាញ(CFA)/អ្នកវិភាគការវិនិយោគ(Investment Analyst)/អ្នកគ្រប់គ្រង វិនិយោគ (Investment Manager) ចំនួន ១នាក់។
លក្ខខណ្ឌរួមនៃការជ្រើសរើស ត្រូវមានសញ្ញាតិខ្មែរ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម និងមិនស្ថិតនៅក្នុងក្របខ័ណ្ឌជាមន្ត្រីរាជការ។ ឯកសារត្រូវភ្ជាប់ សេចក្តីថតចម្លងសញ្ញាបត្រជំនាញ (មានការបញ្ជាក់ពីអាជ្ញាធរដែនដី) ចំនួន ១ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានការបញ្ជាក់ពីអាជ្ញាធរដែនដី) ចំនួន ១ច្បាប់, លិខិតបញ្ជាក់ពីបទពិសោធន៍ការងារ ចំនួន ១ច្បាប់។
បេក្ខជន-បេក្ខនារី ដែលមានបំណងចង់ដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងចូលបម្រើការងារ សូមធ្វើការដាក់ ពាក្យស្នើសុំដោយភ្ជាប់ជាមួយនូវ Cover Letter និង CV តាមរយៈសារអេឡិចត្រូនិច [email protected] ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


