ព័ត៌មានជាតិ
ឆ្លងកាន់តែច្រើន អាជ្ញាធរសម្រេចបិទរោងចក្រកាត់ដេរ ឌីន ហាន ដែលផ្ទុះជំងឺកូវីដ-១៩
រោងចក្រកាត់ដេរ ឌីន ហាន ដែលបាននឹងកំពុងផ្ទុះជំងឺកូវីដ-១៩ ប្រមាណ៥០នាក់ទៅលើកម្មករ កម្មការិនី ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទរោងចក្រជាបណ្តោះអាសន្នហើយ ។ចំណែកក្រុមគ្រូពេទ្យកំពុងសម្រុកយកសំណាកពីបងប្អូន កម្មករកម្មការិនីនៅទីតាំងខាងលើយ៉ាងសកម្មផងដែរ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមេសានេះថា រោងចក្រកាត់ដេរ ឌីន ហាន មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានផ្ទុះជំងឺកូវីដ-១៩ លើកម្មករ កម្មការិនី ប្រមាណ៥០នាក់ ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទរោងចក្រជាបណ្តោះអាសន្នហើយ ។ ចំណែកក្រុមគ្រូពេទ្យកំពុងសម្រុកយកសំណាកពីបងប្អូន កម្មករ កម្មការិនីនៅទីតាំងខាងលើយ៉ាងសកម្មផងដែរ។

លោកបញ្ជាក់ថា កម្មករ កម្មការិនីដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឌីន ហាន មានចំនួន២៥៦២នាក់ ហើយនៅយប់ថ្ងៃទី៧ ខែមេសា និងនៅព្រឹកថ្ងៃទី០៨ ខែមេសានេះ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ រួមនឹងមន្រ្តីសុខាភិបាល បានយកសំណាករបស់កម្មករកម្មការិនីនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកវីរុសកូវីដ-១៩បន្តទៀត។

លោក ម៉េត មាសភក្ដី បានធ្វើការអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់។ ចំពោះសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករក៏ត្រូវជួយណែនាំឱ្យពួកគេធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមចំនួនកំណត់ផងដែរ។ ប្រសិនបើធ្វើមិនបានត្រឹមត្រូវទេ នឹងត្រូវទទួលទោសពិន័យតាមច្បាប់៕
អត្ថបទ ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


