ព័ត៌មានជាតិ
២ ឆ្នាំទៀត សាលាបណ្តុះបណ្តាលជំនាញធានារ៉ាប់រងកម្រិតស្តង់ដាដំបូងគេ នឹងលេចរូបរាងនៅកម្ពុជា
ខណៈអគារសាលាបណ្ដុះបណ្ដាលជំនាញធានារ៉ាប់រងកំពុងដំណើរការសាងសង់ ហើយពីរឆ្នាំទៀតគ្រោងបញ្ចប់នឹងអាចទទួលសិស្សចុះឈ្មោះសិក្សាជំនាញស្របតាមស្តង់ដាត្រឹមត្រូវ។ នេះបើតាមលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមិនទាន់មានសាលាបណ្តុះបណ្តាលជំនាញធានារ៉ាប់រងត្រឹមត្រូវតាមស្តង់ដានោះទេ អាចនិយាយបានថាស្ថិតក្នុងដំណាក់កាលធ្វើការបណ្តើររៀនបណ្តើរ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា
«ជាការពិតទោះបីវិស័យធានារ៉ាប់រងបានចាប់ផ្តើមរយៈពេលជាង ២០ ឆ្នាំក៏ពិតមែន តែបើនិយាយពីអ្នកមានជំនាញក្នុងវិស័យនេះគឺនៅខ្វះខាតច្រើន។ ក្នុងនោះនៅតាមសាកលវិទ្យាល័យនានា ក៏មិនទាន់មានសាលាបណ្តុះបណ្តាលជំនាញធានារ៉ាប់រងច្បាស់លាស់នោះដែរ ដូចនេះហើយនិយ័តករបានកំពុងសហការជាមួយសាកលវិទ្យាល័យក្នុងស្រុកលើការងារនេះ»។
លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំនីតិវិធី ក្នុងការត្រៀមបើកដំណើរការសាលាបណ្តុះបណ្តាលវិជ្ជាជីវៈធានារ៉ាប់រង ដែលគ្រោងចេញជាផ្លូវការនៅឆ្នាំ២០២៧ខាងមុខនេះក្នុងរាជធានីភ្នំពេញ។
បើតាមលោក ប៊ូ ច័ន្ទភីរូ សាលាបណ្តុះបណ្តាលនេះនឹងសាហការជាមួយវិទ្យាស្ថាន CII ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមស្តង់ដារអន្តរជាតិ។
និយតករធានារ៉ាប់រងកម្ពុជាបានឈានទៅចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថាន Chartered Insurance Institute (CII) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ដើម្បីនាំការបណ្ដុះបណ្ដាលជំនាញធានារ៉ាប់រងកម្រិតស្តង់ដាអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សផ្នែកធានារ៉ាប់រងក្នុងប្រទេសកម្ពុជា។
ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលដៅពង្រឹងធនធានមនុស្ស និងជំនាញធានារ៉ាប់រងនៅកម្ពុជា ដោយសារវិទ្យាស្ថាននេះមានឯកទេសក្នុងការបណ្តុះបណ្តាលជំនាញធានារ៉ាប់រងនៅលើពិភពលោក។
បើតាមលោក ប៊ូ ច័ន្ទភីរូ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងពិនិត្យរួមគ្នាក្នុងការពង្រឹងតាមមុខជំនាញធានារ៉ាប់រងដែលវិទ្យាស្ថាន CII នេះមានដល់មន្ត្រីនិយ័តករធានារ៉ាប់រង និងអ្នកបម្រើការក្នុងវិស័យធានារ៉ាប់រង៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


