ព័ត៌មានជាតិ
ដើរគាស់ផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចចាប់បានតែរ៉ឺម៉កម៉ូតូ
ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាចាស់ដេីរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចតាមទាន់ ដេញប្រផាប់ប្រភីញ តែចាប់បានតែរ៉ឺម៉កម៉ូតូ ព្រោះនាំគ្នារត់គេចខ្លួនបាត់អស់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នៅជិតស្ពានព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុប៉ុន្មានថ្ងៃជាប់គ្នានេះ ទីតាំងម្តុំកន្លែងកេីតហេតុមានករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋជាញឹកញាប់ ទេីបថ្ងៃកេីតហេតុលោកនាយប៉ុស្តិ៍ក៏បានដាក់កម្លាំងចាំលួចមេីល លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញជនសង្ស័យ៣នាក់ជិះរ៉ឺម៉កម៉ូតូសណ្តោងមួយគ្រឿង ប្រដាប់ដោយកន្ត្រៃកាត់ដែកមកធ្វេីសកម្មភាពកាត់សោទ្វារបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ តែជនសង្ស័យជិះម៉ូតូសណ្តោងរ៉ឺម៉កព្យាយាមគេចខ្លួន រហូតមកដល់ម្តុំចាក់សំរាមចាស់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទេីបជនសង្ស័យប្លុងរ៉ឺម៉កចោលរត់គេចខ្លួនបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចបានយករ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរ ដេីម្បីរងចាំស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់៕
អត្ថបទ ៖ សុខា
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


