ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ មរណភាពរបស់លោកនាយឧត្ដមសេនីយ៍ ហេង បូរិន្ទ គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌ក្នុងសង្គមជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា មរណភាពរបស់លោកនាយឧត្ដមសេនីយ៍ ហេង បូរិន្ទ គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ នៅក្នុងសង្គមជាតិផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកនាយឧត្ដមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃពុធ ១០ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥។

គួររំលឹកផងដែរថា លោកនាយឧត្ដមសេនីយ៍ ហេង បូរិន្ទ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ៩ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ២៥ នាទី ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់លោកនាយឧត្ដមសេនីយ៍ ហេង បូរិន្ទ គឺជាការបាត់បង់នូវឧត្ដមស្វាមីដ៏ឧត្តុង្គឧត្ដមចំពោះភរិយា បាត់បង់នូវ ឪពុក ឪពុកក្មេក ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឲ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ហើយក៏ជាការបាត់បង់នូវនាយទាហានដ៏អង់អាចក្លាហាន និងជាឥស្សរជនដ៏ឆ្នើម នៃកងយោធពលខេមរភូមិន្ទដែលបានពុះពារ ធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងបានលើកស្ទួយដល់កិត្យានុភាពជាតិលើឆាកអន្តរជាតិជារៀងរហូតមក។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ម៉ម ណារី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់លោកនាយឧត្ដមសេនីយ៍ ហេង បូរិន្ទ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


