Connect with us

ព័ត៌មានជាតិ

មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ណែនាំ​ឱ្យ​ពលរដ្ឋ ថែរក្សាសុខភាព​និង​ប្រុងប្រយ័ត្នគ្រោះថ្នាក់

បានផុស

នៅ

មន្ទីរសុខាភិបាលខេត្តក្រចេះ បាន​ចុះណែនាំអប់រំផ្សាយ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​រងគ្រោះ​ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឱ្យថែរក្សាសុខភាព និងមានការប្រុងប្រយត្ន័គ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រោះទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះតាម​ការ​ឱ្យ​ដឹង​ពី​លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត បានបន្តថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលម៉ិញនេះ លោកបានដឹកនាំក្រុមការងារ សហការជាមួយលោកមេឃុំដារ មេភូមិម្រើម ចុះពិនិត្យបញ្ហាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅភូមិម្រើម ឃុំដារ ស្រុកចិត្របុរី។

ក្នុងនោះ លោកវេជ្ជបណ្ឌិត បានផ្តល់ថ្នាំក្លរ៉ូមីនសម្រាប់ដាក់ទឹក ថ្នាំរាក ថ្នាំបំបាត់ជំងឺគ្រុនផ្តាសាយ អូរ៉ាលីត្រ និងមុងជ្រលក់ថ្នាំ។ ព្រមទាំងផ្តល់ការណែនាំអប់រំឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រោះទឹកជំនន់ ការពារកុំឲ្យសត្វទិចឬខាំ ការពារកុមារតូចៗ ពិសេសទៅទៀតលើ ជនចាស់ជរា និងស្រ្តីមានផ្ទៃពោះ៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម