ព័ត៌មានជាតិ
ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាចប់សព្វគ្រប់
ភ្នំពេញ ៖ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាហើយនៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះដោយភាគីកម្មករចំនួន ៦៨នាក់ បានយល់ព្រមទទួលសំណងចំនួន ៤ចំណុចដើម្បីបញ្ចប់កិច្ចសន្យាការងារ កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះចំនួន៣នាក់ចូលធ្វើការវិញនៅផ្នែកប៉ាក់ដដែល ហើយកម្មករ ២នាក់លំហែមាតុភាព ខណៈដែលកម្មករចំនួន ២នាក់ទៀតអវត្តមាន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា “នេះជាលទ្ធផលសះជាដែលគូភាគីទាំងពីរបានយោគយល់គ្នាឈរលើជំហរឈ្នះៗទាំងសងខាងក្រោមការចុះអន្តរាគមន៍របស់ក្រសួងការងារយ៉ាងលឿនរហ័ស និងយកចិត្តទុកដាក់បំផុតពីក្រសួងក្នុងនាមជាអាណាព្យាបាលសម្របសម្រួលដោយឈរលើប្រយោជន៍រួមទាំងអស់គ្នា”។

អ្នកនាំពាក្យរូបនេះបន្តថា តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល អាណត្តិទី៧ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះឡើយ។
សូមបញ្ជាក់ថា បងប្អូនកម្មករចំនួន៧៥នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា បានចេញឈរនៅខាងមុខក្រុមហ៊ុនតវ៉ាមិនសុខចិត្តបន្ទាប់ពីមានការផ្លាស់ប្តូរកម្មករចំនួន ៧៥នាក់នេះពីផ្នែកប៉ាក់មកផ្នែកដេរវិញដោយសារផ្នែកប៉ាក់មិនមានការងារច្រើនដូចមុន។
ដើម្បីសម្របសម្រួលលើបញ្ហានេះ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារជំនាញកម្រិតខ្ពស់របស់ក្រសួង ដោយធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយ និងសម្របសម្រួលបញ្ចប់បញ្ហានេះចប់សព្វគ្រប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។
ជាមួយនឹងករណីសះលើកនេះ និងករណីផ្សេងៗទៀតជាបន្តបន្ទាប់លើការសម្របសម្រួលរបស់ក្រសួងការងារក្នុងនាមជាអាណាព្យាបាលសម្រាប់វិស័យ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករកម្មការិនី និងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលដែលបាននិងបន្តយកចិត្តទុកដាក់ជាអាទិភាពចំពោះសុខទុក្ខរបស់បងប្អូន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


