ព័ត៌មានជាតិ
២៤ ម៉ោងនេះ កម្ពុជាប្រកាសមានអ្នកឆ្លងថ្មី ៤៨៣ នាក់ទៀត
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រកាសមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨៣នាក់ទៀតនៅព្រឹកនេះ។ នេះជាកំណត់ត្រាពីរថ្ងៃជាប់គ្នា ដែលកម្ពុជាប្រកាសមានអ្នកឆ្លងច្រើនបំផុត។

រាជធានីភ្នំពេញបានកត់ត្រាអត្រាឆ្លងដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយរកឃើញចំនួនអ្នកឆ្លង ៥៤៤ នាក់ ដែលប្រកាសកាលពីម្សិលមិញនេះ។ នេះជាកំណត់ត្រាមិនធ្លាប់សម្រាប់រាជធានីមួយនេះ ក្នុងរយៈពេលផ្ទុះវិបត្តិកូវីដជាងមួយឆ្នាំ។
ដោយសារនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលកកកុញដោយអ្នកជំងឺ អាជ្ញាធររាជធានីភ្នំពេញបានរៀបចំវិទ្យាល័យជាស៊ីមសាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មីមួយទៀត ខណៈមានអ្នកជំងឺកាន់តែច្រើននៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់។
រាជធានីភ្នំពេញដែលជាប្រភពឆ្លងរាលដាល់កូវីដដ៏ធ្ងន់ធ្ងរ អាជ្ញាធរបានសម្រេចបិទភូមិសង្កាត់ក្នុងខណ្ឌចំនួន ៣ ដែលជាប់ពាក់ព័ន្ធកម្មករនៅរោងចក្រឌីនហាន់។ ការបិទនេះមិនអនុញ្ញាតិឲ្យពលរដ្ឋចាកចេញពីផ្ទះនោះទេ ហើយក្នុងករណីចាំបាច់ត្រូវសុំការអនុញ្ញាតិពីអាជ្ញាធរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


