ព័ត៌មានជាតិ
ក្រុមធុរកិច្ចអាម៉េរិកសរសើរកម្ពុជាចំពោះឆន្ទៈបោសសម្អាត Online Scam
លោក ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ លោកបានចាត់ទុកប្រតិបត្តិការនេះថា ជាការប្រឹងប្រែងដ៏អស្ចារ្យ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលលោកបានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងនាមប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងក្រសួងមហាផ្ទៃរបស់កម្ពុជា ដែលតែងតែយកចិត្តទុកដាក់បង្កបរិយាកាសអំណោយផល ធ្វើឱ្យបណ្តាក្រុមហ៊ុនអាម៉េរិក ដែលកំពុងមានវត្តមាននៅកម្ពុជា មានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។

ជាការឆ្លើយតប លោក ស សុខា បានអរគុណចំពោះការវាយតម្លៃប្រកបដោយការលើកទឹកចិត្តពីប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក។ លោក បានប្រាប់ទៅក្រុមធុរកិច្ចអាម៉េរិកថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់ ព្រោះបទល្មើសនេះជាអម្រែកនៅលើស្មាដែលត្រូវតែដោះស្រាយជាដាច់ខាត។

ប្រមុខក្រសួងមហាផ្ទៃ បានលើកឡើងពីលទ្ធផលនាពេលថ្មីៗនេះ ដែលក្រុមឆបោកទ្រង់ទ្រាយធំ ត្រូវបានសមត្ថកិច្ចកម្ពុជាបោសសម្អាតស្ទើរតែ១០០ភាគរយ ហើយបច្ចុប្បន្នសមត្ថកិច្ចកម្ពុជា ក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត។ ខណៈជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ។
តំណាងក្រុមហ៊ុននីមួយៗ ក៏បានយកឱកាសនោះលើកឡើងអំពីចំណាប់អារម្មណ៍ចំពោះបទពិសោធនៃការវិនិយោគនៅកម្ពុជា និងការសម្លឹងមើលសក្តានុពលបន្ថែមដើម្បីពង្រីកអាជីវកម្ម។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រ និងសម្រួលដល់ការវិនិយោគទាំងនោះឱ្យដំណើរការទៅដោយរលូន និងរីកចម្រើនលើទឹកដីកម្ពុជា។

លោក ក៏បានបង្ហាញក្តីរំពឹងថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នឹងនាំយកនូវអ្វីដែលបានមើលឃើញ និងស្វែងយល់ដោយផ្ទាល់នៅកម្ពុជាទៅជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈដល់ការវិនិយោគដោយគ្មានការរើសអើង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


