លោក គង់ គាំ ផ្ញើ​សារ​អបអរសាទរ​សម្ព័ន្ធភាព​របស់​គណបក្ស​នយោបាយ​៣ ដែល​នឹង​ប្រកាស​ជា​ផ្លូវការ​នៅពេល​ឆាប់ៗ​ខាងមុខ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

លោក គង់ គាំ ផ្ញើ​សារ​អបអរសាទរ​សម្ព័ន្ធភាព​របស់​គណបក្ស​នយោបាយ​៣ ដែល​នឹង​ប្រកាស​ជា​ផ្លូវការ​នៅពេល​ឆាប់ៗ​ខាងមុខ

បានផុស

នៅ

លោក គង់ គាំ អតីត​ជាម​នុស្ស​ជំនិត​របស់លោក សម រង្ស៊ី ហើយ​បច្ចុប្បន្ន​ជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ផ្ញើ​សារ​អបអរសាទរ​ការ​ធ្វើ​សម្ព័ន្ធភាព​របស់​គណបក្ស​នយោបាយ​ចំនួន​៣ ដែល​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ខាងមុខ និង​បាន​ជូនពរ​អោយ​គំនិត និង​ដំណើរ​របស់​គណបក្ស​ទាំងនោះ បាន​រីកចម្រើន​ដូច​បំណង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គង់ គាំ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ សូម​គោរព​សរសើរ​ចំពោះ​គណបក្ស​នយោបាយ​បី ដែល​ថ្មីៗ​ប្រកាស​ធ្វើ​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ និង​សូម​ជូនពរ​ឲ្យ​គំនិត និង​ដំណើរ​របស់​សម្ព័ន្ធភាព បាន​រីកចម្រើន​ដូច​បំណងប្រាថ្នា​”​។

​សូម​បញ្ជាក់​ថា “​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ (​ស​.​ប​.​ខ​) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)” ត្រូវបាន​រួមគ្នា​បង្កើត​ឡើង​ដោយ​គណបក្ស​ចំនួន​៣ គឺ​ទី​១, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែលមាន​លោក​ម៉ម សូណង់ដូ ជា​ប្រធាន ទី​២, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែលមាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន និង​ទី​៣, គណបក្ស​ខ្មែរ​តែមួយ ដែលមាន​លោក កែម រិ​ទ្ធិ​សិត ជា​ប្រធាន នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា ខាងមុខ​។

គោលបំណង​នៃ​ការបង្កើត​សម្ព័ន្ធភាព​គណបក្ស​នេះ គឺ​ដើម្បី​មាន​សំឡេង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ពីព្រោះ​យើង​មិនមែន​បក្សប្រឆាំង​នោះទេ គឺធ្វើឡើង​ក្នុង នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អា​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​សន្តិភាព ស្ថេរភាព នៅក្នុង​សង្គម នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក ញឹក ប៊ុនឆៃ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៨ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩៩ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services