នយោបាយ
តុលាការផ្តន្ទាទោសលោក ហូរ វ៉ាន់ និងបក្សពួក សរុប១៥ នាក់ ដាក់ពន្ធនាគារ ចាប់ពី២០ខែ ដល់២ឆ្នាំ
តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែតុលា នេះ បានប្រកាសសាលក្រមផ្តន្ទាទោស អតីតមន្ត្រីជាន់ខ្ពស់ CNRP ដែលមានលោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សភា ដាក់ពន្ធនាគារ២ ឆ្នាំ ចំណែកបក្ខពួកផ្សេងទៀត ដាក់ពន្ធនាគារ២០ខែ តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ ពីបទផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ចំណែកឈ្មោះ ហុង លីម ហៅ ហុង មុយលីម រួចផុតពីបទចោទ ហើយក៏បានចេញដីការចាប់ខ្លួនមនុស្សមួយចំនួនដែលពាក់ព័ន្ធផងដែរ។

បើតាមអង្គការលីកាដូបានឲ្យដឹងថា សកម្មជនសង្គម សកម្មជននយោបាយ និងយុវជន ដែលកំពុងជាប់ឃុំ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ២លានរៀល (ប្រមាណ ៥០០ដុល្លារ) ពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងនេះ ត្រូវអនុវត្តទោសជាប់ពន្ធនាគារម្នាក់ៗពី១៤ ទៅ១៥ខែ ដោយទោសនៅសល់ផ្សេងទៀត ត្រូវបានព្យួរ ហើយសកម្មជនទាំង១០នាក់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ នៅខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។ ទោះបីជាយ៉ាងណា អ្នកទាំងនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងសម្រាប់រយៈពេល២ឆ្នាំ ដោយតម្រូវឱ្យពួកគេជូនដំណឹងទៅតុលាការ ប្រសិនបើពួកគេផ្លាស់ប្ដូរអាសយដ្ឋាន ផ្លាស់ប្ដូរការងារ ឬចង់ចាកចេញពីប្រទេស ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ។

យោងតាមសាលក្រមរបស់តុលាការបានឲ្យដឹងថា ជនជាប់ចោទទាំង១៥ នាក់ដែលសម្រេចផ្តន្ទាទោសនេះរួមមានឈ្មោះ ៖
ទី១, ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុទ្ធី ភេទប្រុស ដាក់ពន្ធនាគារ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី២, ឈ្មោះ ឈួ ផេង ភេទ ប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៣, ឈ្មោះ ឈឿន ដារ៉ាវី ភេទ ស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៤, ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៥, ឈ្មោះ គង់ សំអាន ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៦, ឈ្មោះ មាន ព្រហ្មមុនី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៧, ឈ្មោះ កើត សារាយ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៨, ឈ្មោះ ថា ឡាវី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៩, ឈ្មោះ មួង សុភ័ក្ត្រ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី១០, ឈ្មោះ អេង ម៉ាឡៃ ភេទស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី១១, ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។ ជាប់ចោទពីបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងដើមខែសីហា ដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ទី១២, ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
ទី១៣. ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
ទី១៤, ឈ្មោះ គង់ សភា ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
និងទី១៥. ឈ្មោះ ហុង លីម ហៅ ហុង មុយលីម ភេទប្រុស ឱ្យរួចផុតពីបទចោទជាប់ចោទពីបទ ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា, ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


