Connect with us

នយោបាយ

អ្នកនាំពាក្យ ៖ គណបក្សហ៊្វុន ស៊ិនប៉ិច នឹងប្ដឹងបុគ្គលមួយចំនួន ដែលរៀបចំកិច្ចប្រជុំគណៈកម្មាធិការនាយក នៃគណបក្សនេះ

បានផុស

នៅ

អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា គណបក្សមួយនេះ នឹងប្ដឹងបុគ្គលមួយចំនួន ដែលត្រូវបានបញ្ចប់សមាជិកភាព ពីគណបក្សហ៊្វុនស៊ិនប៉ិចហើយ តែបានធ្វើសកម្មភាពរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃម្សិលមិញ ក្នុងនាមគណបក្ស។

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១កន្លងទៅនេះ លោក ហេង ចាន់ថា, លោក សាយ ហាក់, និងលោក ផាន់ សិទ្ធី ត្រូវបានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញសេចក្ដីសម្រេចបញ្ចប់សមាជិកភាព ពីគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ម្សិលមិញ អតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចទាំង ៣រូបខាងលើនេះ បានរៀបចំកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីពិភាក្សាពីការជ្រើសតាំងប្រធានថ្មី បន្តពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានយាងចូលព្រះទិវង្គត។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ​១៤ ខែធ្នូនេះថា «ករណីនេះ គណបក្សហ៊្វុនស៊ិនប៉ិច កំពុងរៀបចំនីតិវិធី ប្តឹងទៅតាមផ្លូវច្បាប់ហើយ ពួកគាត់ត្រូវបានសម្តេចក្រុមព្រះ បញ្ចប់សមាជិកភាពពីគណបក្ស រួចហើយ»។

ជាមួយគ្នានេះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ជុំវិញបញ្ហានេះផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម