នយោបាយ
លោក មុត ចន្ថា ៖ នៅអាមេរិកគ្មានទេ សញ្ញាប័ត្រក្រោមស្តង់ដារ ឬសញ្ញាប័ត្រយោគយល់
អតីតមន្ត្រីជាន់ខ្ពស់មួយ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ហើយជាមនុស្សធ្លាប់បានរៀននៅសាកលវិទ្យាល័យមួយ នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកនោះ បានចេញមកបញ្ជាក់ថា នៅអាមេរិកគ្មានទេ សញ្ញាប័ត្រក្រោមស្តង់ដារ ឬសញ្ញាប័ត្រយោគយល់ គ្រប់សាកលវិទ្យាល័យ ឬវិទ្យាស្ថាននៅអាមេរិកសុទ្ធតែមានបទដ្ឋាន ឬស្តង់ដារច្បាស់លាស់ទាំងអស់។
ការចេញមុខបញ្ជាក់របស់លោក មុត ចន្ថា បានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែធ្នូ នេះ និងបន្ទាប់ពីលោក សម រង្ស៊ី បានប្រមាថមើលងាយសញ្ញាប័ត្ររបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ថាជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដារ។

លោក មុត ចន្ថា បានបញ្ជាក់ថា វាគួរឱ្យអាម៉ាស់បំផុតសម្រាប់អ្នកនយោបាយសក់ស ដែលលើកយករឿងគុណភាពសញ្ញាប័ត្រទៅបង្អាប់អ្នកដទៃ។ លោកថា សាកលវិទ្យាល័យ ឬវិទ្យាស្ថាននៅអាមេរិកសុទ្ធតែមានបទដ្ឋាន ឬស្តង់ដារច្បាស់លាស់ គ្មានទេពាក្យថាសញ្ញាប័ត្រក្រោមស្តង់ដារ ឬសញ្ញាប័ត្រយោគយល់។
លោក មុត ចន្ថា អះអាងថា លោកធ្លាប់រៀននៅសាកលវិទ្យាល័យ Columbia University ក្នុងទីក្រុងញ៉ូយ៉កផងដែរ ហើយលោកមិនដែលដឹង ឬឮថាសាកលវិទ្យាល័យនៅសហអាមេរិក ចេញសញ្ញាប័ត្រប្រភេទដែលលោក សម រង្ស៉ី បានលើកឡើងនោះទេ។ លោកថា កូនស្រីពៅរបស់លោក សម រង្ស៉ី រៀននៅសាកលវិទ្យាល័យ Harvard ផ្នែកវិទ្យាសាស្ត្រវិជ្ជសាស្ត្រ ដូច្នេះគាត់គួរតែខ្មាស់កូនស្រីរបស់គាត់ ឬកូនស្រីរបស់គាត់គួរខ្មាស់គេប្រសិនជានាងរៀននៅសាលាដែលចេញសញ្ញាប័ត្រក្រោមស្តង់ដារ ឬយោគយល់នោះ។
បើតាមលោក មុត ចន្ថា អ្នកនយោបាយដែលតាំងខ្លួនជាអ្នកនយោបាយជាន់ខ្ពស់ ឬមានបទពិសោធចាស់វស្សា តែបែរជាលើកយករឿងមិនពិត ឬរឿងប្រឌិតបែប ធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ពីចរិតនយោបាយកូនក្មេង ឬអ្នកនយោបាយកំប៉ិកកំប៉ុកអង្ករកំប៉ុង មើលឃើញត្រឹមមេជើងខ្លួនឯង។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខជននាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគតផងនោះ បានឆ្លើយតបចំពោះការប្រមាថមើលងាយរបស់លោក សម រង្ស៊ី និងបានបញ្ជាក់ថា ប្រសិនបើនៅតែធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានតទៅទៀត លោកគ្មានជម្រើសអ្វីក្រៅពីការពារកិត្តិយសនោះទេ ហើយកុំចោទថា ក្មេងមិនស្គាល់ចាស់ទុំ។
ដោយឡែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានហៅការឆ្លើយតបទៅ សម រង្ស៊ី របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា “ក្មេងប្រដៅចាស់ពាល”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា “ស្តាប់ក្មេងប្រដៅចាស់ពាលល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹង sic ! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ”៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៣ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»


