Connect with us

នយោបាយ

សម្តេច​ ហ៊ុន សែន ផ្តាំទៅពលរដ្ឋភូមាដែលដុតរូបថតសម្តេចថា ជីវិត​ពួកគេ នឹង​ត្រូវ​បានសង្រ្គោះពី​​ភ្លើង​សង្រ្គាម

បានផុស

នៅ

នៅក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុង​សិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូ​ស​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលបានដុត និងជាន់រូបថតសម្តេចថា ជីវិតរបស់​ពួកគេនឹងរួចផុតពី​ភ្នក់ភ្លើងសង្រ្គាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានអះអាងដូច្នេះថា៖​«ខ្ញុំមិនប្រកាសទោសអូសដំណើរជាមួយនឹង​បងប្អូនមីយ៉ាន់​ម៉ា​ទេ មានដុតរូបថតខ្ញុំ មានជាន់រូបថតខ្ញុំ ប៉ុន្តែ អ្នកត្រូវឃើញថា ជីវិតរបស់អ្នក នឹងត្រូវបាន​សង្រ្គោះ​ពី​ភ្នក់​ភ្លើង​​សង្រ្គាម ដោយតួនាទីរបស់អាស៊ាន ក្នុងហ្នឹង គំនិតផ្តួចផ្តើម​ក្នុងដំណើរ​ដែល​ខ្ញុំទៅ​កាន់​ប្រទេស​មីយ៉ាន់​ម៉ា។ ហើយមេដឹកនាំមីយ៉ាន់ម៉ា យល់ព្រមធ្វើរឿងនេះ មិនមែនជាបញ្ហាធម្មតាពេកទេ ហើយរឿងនេះ វាស្ថិត​នៅក្នុងគម្ពីរបស់អាស៊ាន ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

សម្តេចតេជោ បានអះអាងទៀតថា មីយ៉ាន់ម៉ា ត្រូវបញ្ឈប់ឲ្យបាននូវអំពើហិង្សា ព្រោះវា ជាការសម្លាប់គ្នា ហើ​យ​ដើម្បី​សម្រេចបាននូវ​ចំណុចនេះ គឺភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសនេះត្រូវអត់ធ្មត់ឲ្យខ្ពស់បំផុត។ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅ​ប្រជាពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជា បានរងទុក្ខសោកពេកហើយ និង​ទទួល​​​បាន​បទពិសោធន៍គ្រប់គ្រាន់ណាស់ទៅហើយ ដោយសារតែភ្លើងសង្រ្គាម។ ប៉ុន្តែ បញ្ហាទាំងអស់នេះ ត្រូវបាន​បញ្ចប់ដោយជោគជ័យ ដោយសារតែនយោបាយឈ្នះឈ្នះរបស់សម្តេច។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ និងមេ​ដឹក​នាំមីយ៉ាន់ម៉ា បានសម្រេចចេញផ្លែផ្កាគួរឲ្យកត់សសម្គាល់។ ក្នុងនោះ លោក មីន អោង ឡាំង មេដឹកនាំ​របបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់នូវចំណុចសំខាន់២ ដែលបានព្រមព្រៀងទាក់ទង​នឹងវិបត្តិនៅ​មីយ៉ាន់​ម៉ា​។

ទី១. លោក មីន អោងឡាំង បានប្រកាសថា កងទ័ព​ នឹងពន្យារការអនុវត្តបទ​ឈប់បាញ់ជាមួយ​អង្គការ​ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ ២០២២ ។ ជាមួយគ្នានេះ មេដឹកនាំរបបយោធា​មីយ៉ាន់ម៉ា ​ក៏បានប្រកាសស្វាគមន៏​ការចូលរួម​របស់​ប្រេសិត​ថ្មីពិសេស​របស់​ប្រធាន​អាស៊ាន​នៅក្នុង​កិច្ច​ពិភាក្សា​ស្តីពីបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ។ ចំណែក ចំណុចទី២. គឺមេដឹកនាំ​កម្ពុជា និងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នាផងដែរឲ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីបើកផ្លូវនាំជំនួយ​មនុស្សធម៌ដល់​ប្រជាជន​មីយ៉ាន់​ម៉ា៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម