នយោបាយ
សម្តេចតេជោ ហ៊ុន សែន ៖ «បញ្ហានៅមីយ៉ាន់ម៉ា កម្ពុជា ធ្វើក៏ខុស មិនធ្វើក៏ខុស ដូច្នេះ ខ្ញុំត្រូវតែធ្វើ ជាជាងនៅស្ងៀម»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំពោះបញ្ហានៅមីយ៉ាន់ម៉ា កម្ពុជា ក្នុងនាមប្រធានអាស៊ានធ្វើក៏ខុស មិនធ្វើក៏ខុស ដូច្នេះ សម្តេចត្រូវតែធ្វើជាជាងនៅស្ងៀម ពីព្រោះអ្វីដែលទទួលបានកន្លងមកនេះ លើសពីការរំពឹងទុក។ សម្តេចតេជោ លើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

ដោយផ្តើមចេញពីការអំពាវនាវឲ្យដៃគូនៅក្នុងអាស៊ានមានការយោគយល់ដល់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដើម្បីអាចបំពេញតួនាទីរបស់ខ្លួននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំកំពុងឋិតនៅក្នុងភាពលំបាក ធ្វើក៏ខុសមិនធ្វើក៏ខុសខុស ក៏ប៉ុន្តែឥឡូវខ្ញុំសម្រេចចិត្តធ្វើអ្វីដែលខ្ញុំទទួលបានលើសពីអ្វីដែលខ្ញុំចង់បាន»។ សម្តេច បានអះអាងថា ពីដំបូង កម្ពុជា គ្រាន់តែចង់បាននូវបទឈប់បាញ់តែប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានថា គាត់បានផ្ដល់ឱកាសឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា ពិភាក្សាជាមួយកម្លាំងប្រដាប់អាវុធដទៃទៀត ដើម្បីដំណើរការបទឈប់បាននេះ។ ដូច្នេះ នេះ គឺជាចំណុចមួយដ៏ល្អ។
ជាមួយគ្នានេះ សម្តេចតេជោ បានផ្តាំថា ៖ «កុំភ្លេចឲ្យសោះ តែកាលណាបាញ់គ្នាហើយ គ្មានធ្វើអ្វីកើតទេ កុំនិយាយដល់សិទ្ធិមនុស្ស កុំនិយាយដល់ប្រជាធិបតេយ្យ កុំនិយាយដល់សេរីភាពបញ្ចេញមតិ បើយើងបាញ់គេ គេបាញ់យើង បើយើងមិនងាប់ គេងាប់តែប៉ុណ្ណឹង។ ផ្ដល់ជំនួយមនុស្សធម៌ឲ្យមនុស្សរស់រានមានជីវិតសិន ចាំនិយាយគ្នាទៀត រួចហើយចាំដំណើរការទៅទាំងអស់តែម្ដង”។

សម្ដេច ក៏ធ្លាប់បានបញ្ជាក់ហើយថា អ្នកណាប្រឆាំងជាមួយបទឈប់បាញ់ ដែលនាំឲ្យមានមនុស្សស្លាប់ និងរបួសដោយសង្រ្គាម អ្នកណាប្រឆាំង នឹងការផ្ដល់ជំនួយមនុស្សធម៌មានន័យថា ចង់ឱ្យមនុស្សស្លាប់ ចង់ឲ្យមនុស្សអត់បាយ ចង់ឱ្យមនុស្សស្លាប់ដោយគ្មានថ្នាំសង្កូវ គ្មានវ៉ាក់សាំង ដើម្បីការពារកូវីដ១៩ មានន័យថា អ្នកនោះ ចង់ឲ្យសង្គ្រាមផ្ទុះឡើង ចង់ឲ្យមានមនុស្សស្លាប់ និងរបួស ។ អ្នកប្រឆាំងនឹងការផ្ដល់ជំនួយ អ្នកនោះ គឺចង់ឲ្យមនុស្សស្លាប់ដោយអត់ថ្នាំពេទ្យ ស្លាប់ដោយអត់វ៉ាក់សាំង។
ថ្លែងលើបញ្ហាមីយ៉ាន់ម៉ានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏ចង់អញ្ជើញប្រធានមូលនិធិជប៉ុន ដែលនឹងមកជួបសម្ដេច នាថ្ងៃទី៣១ ខែមករា ខាងមុខ ដើម្បីធ្វើជាទីប្រឹក្សាប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ដើម្បីជួយសម្របសម្រួល ពីព្រោះគាត់ស្គាល់ស្ទើរគ្រប់ភាគីនៅមីយ៉ាន់ម៉ា ហើយគាត់បានទៅមីយ៉ាន់ម៉ាចំនួន១៣១លើក។ ដូចនេះ សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់អំពីដំណើរការនៅមីយ៉ាន់ម៉ា ពីព្រោះវាមិនអាចចប់ត្រឹមសេចក្តីប្រកាស២ទំព័រនោះទេ។
សូមបញ្ជាក់ថា បញ្ហានៅមីយ៉ាន់ម៉ា ជាបញ្ហារសើប ដែលអាស៊ានក៏ដូចជាពិភពលោកកំពុងចាប់អារម្មណ៏ ប៉ុន្តែ កម្ពុជាក្នុងនាមប្រធានអាស៊ាន បានបង្ហាញភាពក្លាហាន និងការទទួលខុសត្រូវ ដោយលូកដៃចូលក្នុងក្របខណ្ឌអាស៊ាន ដើម្បីជួយដោះស្រាយ ដោយផ្អែកលើបទពិសោធន៏ដែលខ្លួនជួបប្រទះពីអតីតកាល៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់