នយោបាយ
លោក ជីវ កក្ដា ជាបេក្ខភាព ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ តែម្នាក់គត់
លោក ជីវ កក្ដា គឺជាបេក្ខភាព ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ តែម្នាក់គត់ ដែលគ្រោងឲ្យសមាជិក-សមាជិកានៃគណបក្សនេះ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត នៅចុងខែមករានេះ។ នេះបើតាមការឲ្យដឹងពីលោក ខឺយ ស៊ីនឿន អ្នកនាំពាក្យ នៃគណបក្សខ្មែរស្រលាញ់ជាតិ ដែលបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ។
លោក ខឺយ ស៊ីនឿន បានឲ្យដឹងបន្តថា នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ខាងមុខនេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែរស្រលាញ់ជាតិ នឹងរៀបចំធ្វើសមាជលើកដំបូងរបស់ខ្លួន។ អង្គសមាជលើកដំបូង របស់គណបក្សខ្មែរស្រលាញ់ជាតិ នឹងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក-សមាជិកាមកពីតាមបណ្ដារាជធានី-ខេត្ត ដើម្បីធ្វើការបោះឆ្នោតគាំទ្រសមាសភាពប្រធាន អនុប្រធានប្រចាំការ អនុប្រធាន បេក្ខជនគណៈកម្មាធិការនាយក សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ អនុម័តលក្ខន្តិកៈ ព្រមទាំងការកំណត់ទិសដៅ និងគោលនយោបាយគណបក្ស ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ ២០២៣ខាងមុខនេះ។
អ្នកនាំពាក្យគណបក្សខ្មែរស្រលាញ់ជាតិ បានឲ្យដឹងបន្ថែមថា លោក ជីវ កក្ដា គឺបេក្ខភាពប្រធានគណបក្សខ្មែរស្រលាញ់ជាតិតែម្នាក់គត់ សម្រាប់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត នាពេលខាងមុខនេះ។ លោក ខឺយ ស៊ីនឿន មានប្រសាសន៍បន្តថា «នៅក្នុងការត្រៀមដាក់បេក្ខភាពប្រធាន គឺមានឯកឧត្ដម ជីវ កត្តា លោក គឺជាបេក្ខភាពប្រធានគណបក្ស ហើយលោកគឺជាអតីតរាស្ត្រ មកពីអតីតគណបក្សសង្រ្គោះជាតិ និងអតីតតំណាងរាស្រ្ដមកពីគណបក្ស សម រង្ស៊ី»។
ចំណែកបេក្ខភាពអនុប្រធានវិញ មានចំនួន ៣នាក់ រួមមាន៖ ទី១. លោក តាន់ ទីន ជាបេក្ខភាពអនុប្រធានប្រចាំការ។ ទី២. លោក កង គឹមហាក់ អតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ ជាបេក្ខភាពអនុប្រធាន។ លោក ខឺយ ស៊ីនឿន អតីតមន្ត្រីជាន់ខ្ពស់ នៃគណបក្សសង្រ្គោះជាតិ ជាបេក្ខភាពអនុប្រធានគណបក្ស។
សូមជម្រាបថា គណបក្សខ្មែរស្រលាញ់ជាតិ បានចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០។ ស្ថាបនិក ដែលបង្កើតគណបក្សនេះ គឺភាគច្រើនមកពីអតីតគណបក្សសង្រ្គោះជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


