គ​.​ជ​.​ប ពន្យល់​គណបក្ស​៣ អំពី​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ឬ​ទម្រង់​បែបបទ​១១០២
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

គ​.​ជ​.​ប ពន្យល់​គណបក្ស​៣ អំពី​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ឬ​ទម្រង់​បែបបទ​១១០២

បានផុស

នៅ

​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែមករា ឆ្នាំ​២០២២​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តំណាង​ដោយ​លោក ទេព នីថា បាន​ជួប​ជាមួយ​តំណាង​គណបក្សនយោបាយ​ចំនួន​៣ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កម្ពុជា​និយម គណបក្ស​កែទម្រង់​កម្ពុ​ជា និង​តំណាង​អង្គការ​ខុមហ្វ្រែល ដើម្បី​ពិភាក្សា​លើ​អនុសាសន៍​របស់​គណបក្ស​នយោបាយ ពាក់ព័ន្ធ​នឹង​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ​១១០២)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​លើកឡើងថា កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ ១១០២) គណបក្សនយោបាយ​អាច​ថត​នៅមុខ​ការិយាល័យ​បោះឆ្នោត​នៅពេល​បិទ​ផ្សាយ​ជា​សាធារណៈ ហើយ​គណបក្ស​នយោបាយ​អាច​ទៅ​ទទួលយក​ទម្រង់​បែបបទ​១១០២ ដដែល​នេះ ពី​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​)​។ លោក​ថា ទម្រង់​បែបបទ​១១០២ នេះ ត្រូវ​បាន​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ស្គេ​ន (Scan) ដោយផ្ទាល់ រួច​បោះពុម្ព​ចេញពី​កុំព្យូទ័រ ហើយ​ចែកជូន​តំណាង​គណបក្សនយោបាយ ដែលមាន​វត្ត​មាននៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។

លោក ទេព នីថា បាន​បញ្ជាក់​ថា ហេតុផល​ដែលមាន​ការ​កែប្រែ​លើ​ចំណុច​នេះ ដោយសារតែ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​កំណើនសេដ្ឋកិច្ច ហើយ​រាជរដ្ឋាភិបាល​បានផ្ដល់​ថវិកា​មួយចំនួន ដើម្បីឱ្យ គ​.​ជ​.​ប មានលទ្ធភាព​ទិញ​កុំព្យូទ័រ និង​ម៉ាស៊ីន Scanner សម្រាប់​ផ្ដល់ជូន​ទៅដល់​គណៈកម្មកា​រ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​ក្នុងការ​បំពេញការងារ​នាពេលខាងមុខ​។ លោក​បន្តថា ការបោះឆ្នោត​កន្លងមក គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ពុំមាន​សម្ភារ​ឧបករណ៍​ទាំង​នោះទេ​។ ម្យ៉ាងទៀត ដើម្បី​កាត់បន្ថយ​នូវ​កំហុសឆ្គង​មួយចំនួន​ដែល​ធ្លាប់មាន​ការឆកល្វែង ដែល​កើតឡើង​ដោយ​អ​ចេតនា​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​ជា​អ្នក​ចែកជូន​ទម្រង់​បែបបទ ១១០២ ដល់​តំណាង​គណបក្សនយោបាយ​ដោយផ្ទាល់​ដៃ​វិញ​។

លោក ទេព នីថា អះអាង​ថា ការបោះឆ្នោត​កន្លងមក មន្ត្រី​ការិយាល័យ​បោះឆ្នោត​ត្រូវ​ចម្លង​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ដោយ​ដៃ​ជាច្រើន​ច្បាប់ ចែកជូន​ភ្នាក់ងារ​គណបក្សនយោបាយ​ដែលមាន​វត្ត​មាននៅ​ការិយាល័យ​បោះឆ្នោត​។ លើសពីនេះ​ទៀត ក្នុង​ថ្ងៃ​បោះឆ្នោត មន្ត្រី​ការិយាល័យ​បោះឆ្នោត​ធ្វើការ​លើស​១២​ម៉ោង ហួសកម្លាំង មន្ត្រី​ការិយាល័យ​បោះឆ្នោត​អាច​នឹង​មានការ​ថ្លោះធ្លោយ​នៅក្នុង​ការសរសេរ​ចម្លង​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​ដៃ​។​

​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២ ខាងមុខ គ​.​ជ​.​ប បាន​ធ្វើ​ការ​កែសម្រួល​ត្រង់ចំណុច​នេះ ដោយ​ភ្នាក់ងារ​គណបក្សនយោបាយ ដែល​មាន​វត្តមាន នៅតែ​ទទួល​បាន​ទម្រង់​បែបបទ ១១០២ ដដែល គ្រាន់តែ​ពីមុន​ទទួល​ដោយផ្ទាល់​ដៃ​នៅ​ការិយាល័យ​បោះឆ្នោត ប៉ុន្តែ​ពេលនេះ​ត្រូវ​មក​ទទួល​ដោយផ្ទាល់​ដៃ​នៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​វិញ ក្នុង​ថ្ងៃ​បោះឆ្នោត​ដដែល​។ ម្យ៉ាងទៀត សាធារណជន​ក៏​អាច​ចូល​មើល​លទ្ធផល​នៃ​ការបោះឆ្នោត​នៅលើ​គេហទំព័រ​របស់ គ​.​ជ​.​ប ផងដែរ​។

លោក ទេព នីថា បាន​ពន្យល់​ទៀត​ថា កន្លងមក​តួលេខ​នៅលើ​ទម្រង់​បែបបទ​១១០២ មាន​ខុស​តែ​បន្តិចបន្តួច មិន​ធ្វើឱ្យប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ ប៉ុន្តែ​ត្រូវបាន​គណបក្ស​នយោបាយ​ខ្លះ ឬ​មហាជន​មួយចំនួន​ថត​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដើម្បី​ធ្វើ​ឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​។ មូលហេតុ​ទាំងនេះហើយ ទើប​ពេលនេះ គ​.​ជ​.​ប បានធ្វើការ​កែសម្រួល ដើម្បីឱ្យ​លទ្ធផល​នៃ​ការបោះឆ្នោត​កាន់តែ​មាន​ភាព​សុក្រឹត តម្លាភាព ហើយ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ទោះបីជា គ​.​ជ​.​ប បាន​ពន្យល់​ហេតុផល​សព្វគ្រប់​យ៉ាងណា​ក៏ដោយ ភាគី​ខាង​គណបក្សនយោបាយ​ទាំង​៣ នៅតែ​ទទូច​រក្សា​ជំហរ​ទាមទារ​របស់ខ្លួន​ដដែល​។​

​ភាគី​គណបក្សនយោបាយ​ទាំង​៣ ក៏បាន​ថ្លែងអំណរគុណ​ដល់ គ​.​ជ​.​ប ដែល​បាន​ផ្តល់ឱកាស​ឱ្យ​គណបក្ស​ន​យា​បាយ​បាន​ជួបពិភាក្សា​ផ្ទាល់​លើ​ចំណុច​ខ្វែងគ្នា​។

លោក​អគ្គលេខាធិការ គ​.​ជ​.​ប បាន​បញ្ជាក់ថា គ​.​ជ​.​ប នៅមាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ហើយ​លោក​បាន​ថ្លែងអំណរគុណ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​ខុមហ្វ្រែល ដែល​បាន​ចូលរួម​ផ្តល់​អនុសាសន៍​លើ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះ​ឆ្នា​ត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services