នយោបាយ
តំណាងកម្ពុជានៅហ្សឺណែវថា តុលាការកម្ពុជាជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ គឺផ្អែកលើភស្តុតាងរឹងមាំ
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានបដិសេធយ៉ាងដាច់អហង្ការនូវសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ របស់អ្នករាយការណ៍ពិសេសចំនួន៣ រូប ដោយសំអាងថា សេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសទាំងនោះ នាំឱ្យសាធារណជនយល់ច្រឡំអំពីការជំនុំជម្រះក្ដីនៅកម្ពុជា។

លោក អាន សុខខឿន បានអះអាងថា ការចាត់ទុកសវនាការរបស់តុលាការកម្ពុជាធ្វើឡើងដោយ “ហេតុផលនយោបាយ” គឺជាការចោទប្រកាន់បែបបុរេនិច្ឆ័យ និងមិនផ្អែកលើការពិតនោះទេ ពីព្រោះបុគ្គលដែលគាំទ្រគណបក្សកាន់អំណាច ក៏ត្រូវបានតុលាការមួយនេះ កាត់សេចក្ដីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែរ។ ដូច្នេះ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នា ចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
លោកថា ជាការគួរឱ្យសោកស្ដាយ ដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មាន ដែលបានទទួល ឱ្យបានហ្មត់ចត់។ តាមការពិត ការកាត់ក្ដីនៅពេលថ្មីៗនេះ មានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ ឬ “ព្រឹត្តិការណ៍ ៩/១១” របស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួក ដែលបានញុះញង់ឱ្យមានការបះបោរ និងរៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រី ដែលកំពុងកាន់តំណែង។ សកម្មភាពខុសច្បាប់អស់ទាំងនេះ ធ្វើឡើងក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេស តែធាតុពិត គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដែលច្បាប់នេះ ត្រូវបានជួយរៀបចំតាក់តែងឡើង ដោយអ្នកជំនាញបច្ចេកទេសពីប្រទេសលោកខាងលិច។

លោក អាន សុខខឿន លើកឡើងទៀតថា ការអត្ថាធិប្បាយរបស់អ្នកជំនាញខាងលើ ធ្វើឡើងដោយជ្រើសរើសតែមួយជ្រុង ហើយហាក់ភ្លេចថា អតីតសហការីរបស់ខ្លួន លោកស្រី រ៉ូណា ស្មីត បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះការប្រើភាសាបំពានយ៉ាងគឃ្លើន និងការញុះញង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន តាមរយៈការបោះឆ្នោត។ បទល្មើសដូចគ្នានេះហើយ ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។ ប្រការនេះសបញ្ជាក់ថា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ៕
ដោយ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


