នយោបាយ
កម្ពុជា ប្រកាសជំហរប្រឆាំងការប៉ុនប៉ងផ្តាច់កោះតៃវ៉ាន់ចេញពីដែនអធិបតេយ្យភាពរបស់មហាយក្សចិន
កម្ពុជា បានប្រកាសជំហរប្រឆាំងការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬដើម្បីរារាំង និងទប់ស្កាត់ប្រទេសចិនក្រោមហេតុផលតៃវ៉ាន់ ឬសកម្មភាពបំបែកខ្លួនគ្រប់ទម្រង់ ដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់»។នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលចេញដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃសៅរ៍នេះ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ។ កម្ពុជា នឹងមិនបង្កើតទំនាក់ទំនងផ្លូវការក្នុងទម្រង់ណាក៏ដោយជាមួយតៃវ៉ាន់ឡើយ។ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនមួយ»។ រដ្ឋាភិបាលចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។ តៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីទឹកដីរបស់ចិន ហើយបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអាចត្រូវបានជ្រៀតជ្រែកពីកម្លាំងខាងក្រៅបានឡើយ។

ក្រៅពីបញ្ហាតៃវ៉ាន់ ភាគីទាំងកម្ពុជា និងចិន បានឯកភាពថា បញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង មិនមែនជាបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែ ជាការបង្ក្រាបអំពើភេរវកម្ម ភាពជ្រុលនិយម និងការផ្តាច់ខ្លួននិយម។ ភាគីកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្រឆាំងជាដាច់ខាត ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយប្រើប្រាស់បញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង។
ដោយឡែក ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ថា ការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលជាផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា ពិតជាមានសារសំខាន់ណាស់សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។ ភាគីចិនបានអះអាងសាជាថ្មីអំពីការគាំទ្រឥតងាករេចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជាស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាឯករាជ្យភាព អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និងលើកកម្ពស់ជាបន្ដបន្ទាប់ នៃរបៀបវារៈនយោបាយជាតិសំខាន់ៗរបស់កម្ពុជា ហើយប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពថា ការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលក្ខខណ្ឌជាតិជាក់ស្តែង។ ភាគីទាំងពីរបានប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្សជាឧបករណ៍ ការអនុវត្តស្ដង់ដារពីរ ការបំពានតម្លៃប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យ ឬធ្វើឱ្យមានការបែកបាក់ និងប្រឈមមុខដាក់គ្នា ក្រោមហេតុផលគាំពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឬការដាក់កំហិតអំពីឆន្ទៈរបស់ប្រទេសមួយទៅលើប្រទេសដទៃទៀត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី