នយោបាយ
គណបក្សស្រ្តីដើម្បីស្រ្តី ដាក់ចេញគោលនយោបាយ ១១ចំណុច ក្នុងនោះការពារស្ត្រី និងលើកតម្កើងស្រ្តីសំខាន់ជាងគេ
គណបក្សស្រ្តីដើម្បីស្រ្តី បានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ១១ចំណុច ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្រ្តីដើម្បីស្រ្តី មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គោលនយោ បាយទាំង ១១ ចំណុចនោះរួមមាន៖ ទី១. ការពារស្រ្តី និងលើកតម្កើងស្រ្តី, ទី២. ការពារអតីតនាយករដ្ឋមន្រ្តី, ទី៣. ការពាររចនាសម្ព័ន្ធរដ្ឋាភិបាលចាស់, ទី៤. ចិញ្ចឹមចាស់ជរា និងក្មេងកំព្រាទូទាំងប្រទេស, ទី៥. កាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង, ទី៦. លុបបំបាត់គ្រឿងញៀន និងអំពើពុករលួយ, ទី៧. ជួយផ្ដល់លទ្ធភាពដល់អ្នកទោសឲ្យរស់រានស្មើភាពក្នុងនាមជាមនុស្សជាតិ, ទី៨. ជួយដោះបំណុលចាស់ជរាដែលក្រីក្រខ្លាំង, ទី៩. បង្កើតផ្សារផលិតផលកសិកម្ម ឧស្សាហកម្ម សិប្បកម្ម នៅក្នុងស្រុក, ទី១០. លុបបំបាត់ល្បែងស៊ីសងតាមសហគមន៍, ទី១១. បង្រួបបង្រួមឯកភាពជាតិខ្មែរ។
លោកស្រីបញ្ជាក់ថា ក្នុងចំណោមគោលនយោបាយទាំង ១១ចំណុចនេះ គឺការការពារស្ត្រី និងលើកតម្កើងស្រ្តី ជារឿងសំខាន់មុនគេបង្អស់។ លោកស្រី ស៊ឹង សុធី បានឲ្យដឹងថា «ខ្ញុំចង់ជួយឲ្យស្រ្ដីមេផ្ទះទាំងអស់ ក្លាហានប្រឡូកក្នុងឆាកនយោបាយដូចនាងខ្ញុំដែរ ក្រៅអំពីការងារជាស្ដ្រីមេផ្ទះ» ដោយសារតែ លោកស្រី មើលឃើញថា ស្រ្តីគឺជាកម្លាំងចលករមួយសម្រាប់អភិវឌ្ឍសង្គម មិនចាញ់បុរសៗ នោះឡើយ។
លោកស្រី ស៊ឹង សុធី បានបញ្ជាក់ទៀតថា ដោយសារតែ មើលឃើញអំពីរឿងទាំងនេះហើយ ទើបលោកស្រី និងគណ បក្ស បានដាក់ចេញនូវគោលនយោបាយនេះឡើង ដើម្បីជួយការពារស្រ្តី និងលើកតម្កើងស្រ្តី ឲ្យបានទូទាំងប្រទេស កម្ពុជា។ ម្យ៉ាងទៀត ប្រសិនបើលោកស្រី មិនជាប់ឆ្នោតនាពេលខាងមុខ តែលោកស្រីស្នើឲ្យអ្នកដែលជាប់ឆ្នោត ដឹកនាំរាជរដ្ឋាភិបាលជួយធ្វើរឿងទាំងអស់នេះផង៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


