នយោបាយ
អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ ទណ្ឌិត សម រង្ស៊ី នៅតែមិនព្រមបោះបង់គំនិតច្រណែនឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក នៅតែមិនព្រមបោះបង់គំនិតច្រណែនឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ខណៈបុគ្គលរូបនេះយកវេទិកាជួបជុំរបស់ខ្លួនមកវាយប្រហារសមត្ថភាពដឹកនាំ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «គំនិតច្រណែនឈ្នានីស និងគំនុំគុំគួនរបស់លោក សម រង្ស៊ី នឹងមិនងាយសាបរលាបទៅណាទេ ព្រោះគាត់នៅតែចិញ្ចឹមចិត្តចង់ឡើងអង្គុយកៅអីនាយករដ្ឋមន្រ្តី ដោយកន្លងមកគាត់ចង់អង្គុយកៅអីនាយករដ្ឋមន្រ្តីតាមរយៈបោះឆ្នោត តែគាត់លែងមានសង្ឃឹមបោះឆ្នោត ក៏យកពលរដ្ឋធ្វើជាចំណាប់ខ្មាំង ដើម្បីញុះញង់ឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល ហើយដណ្ដើមកៅអីនាយករដ្ឋមន្រ្តីឱ្យគាត់»។
លោកបន្តថា នយោបាយឈ្នានីសរបស់ទណ្ឌិត សម រង្ស៊ី និងគ្នីគ្នារបស់ខ្លួននឹងបន្តគ្មានគោលជំហរច្បាស់លាស់ និងគ្មានការទទួលខុសត្រូវចំពោះជាតិនោះទេ។ ក្រុមនេះពិតជាអ្នកនយោបាយចរិតមាន់ ត្រចៀកស ដែលហ៊ានប្រើប្រាស់ល្បិចកលស្មោគគ្រោកគ្រប់យុទ្ធសាស្រ្ត ដើម្បីបំពេញបំណងខ្លួនមហិជ្ជតារបស់ខ្លួន។
អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី បាននិងកំពុងតែបំផ្លាញជាតិរបស់ខ្លួន ប្រឆាំងនឹងផលប្រយោជន៍ប្រជាជន លុបបំបាត់សិទ្ធិអំណាចរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតាមរយៈការញុះញង់ និងបង្ខំឱ្យពលរដ្ឋដើរតាមគំនិតខ្មៅងងឹតរបស់ខ្លួនឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ខណៈដែលកម្ពុជាកំពុងមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានថ្លែងថា «សម រង្ស៊ី បាននិងកំពុងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង បោះបង់ប្រយោជន៍ជាតិ ហើយបង្កើតឱ្យមានចិត្តច្រណែនឈ្នានីស និងប្រើយុទ្ធសាស្ត្រនយោបាយដែលកាន់តែធ្វើឱ្យទណ្ឌិតរូបនេះប្រព្រឹត្តខុសម្តង ហើយម្តងទៀត និងកាន់តែមិនអាចជួយស្រោចស្រង់រួច។ គាត់កំពុងលួងនឹងអំនួតរបស់ខ្លួន ហើយមើលងាយសមត្ថភាពអ្នកដទៃ»។
លោកបន្តថា សម រង្ស៊ី ដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងជាមនុស្សកំសាកញី បានត្រឹមតែដើរបំផ្លាញគេប៉ុណ្ណោះ។ គាត់បរាជ័យយ៉ាងអាម៉ាស់រៀងរាល់ពេលបោះឆ្នោត ហើយតែងតែឡាំប៉ា និងដើរញុះញង់បរទេសជាចៅហ្វាយនាយរបស់ខ្លួនឈប់ផ្តល់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជាជាដើម។
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះថា អ្នកនយោបាយគ្មានចក្ខុវិស័យដូចជាលោក សម រង្ស៊ីនេះ គឺធ្វើនយោបាយ តាំងពីមានបក្ស រហូតដល់អត់បក្សឈរជើង និងធ្វើនយោបាយតាំងពីនៅក្នុងស្រុករហូតដល់រត់ចោលស្រុក។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានធ្វើដំណើរមកដល់ផ្លូវទាល់ច្រក និងស្ទើរដល់ទីបញ្ចប់នៃជីវិតនយោបាយ និងជីវិតតាមធម្មជាតិទៅហើយ។
ការលើកឡើងរបស់ក្រុមអ្នកវិភាគបែបនេះ បន្ទាប់ពីលោក សម រង្ស៉ី បានចេញវីដេអូមួយវាយប្រហារមកលើការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានហួសចិត្តចំពោះទណ្ឌិត សម រង្ស៉ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង ហើយសម្តេចបានបង្ហាញអារម្មណ៍គួរឱ្យសង្វេគជាខ្លាំងសម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ។
សម្តេចបានសរសេរនៅលើបណ្តាញសង្គមជាមួយនឹងការចែករំលែកវីដេអូប្រតិកម្មរបស់ស្រ្តីអតីតបក្សប្រឆាំងម្នាក់យ៉ាងដូច្នេះថា«ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ ទើបបានជាលោក សម រង្ស៉ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើរូបខ្ញុំ និងក្រុមគ្រួសារក៏ដូចជា អំពាវនាវឱ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល»។
សម្តេចបានបន្តថា «ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើម រហូតដល់ដំណាក់កាលចុងក្រោយ នៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឱ្យទៅដណ្តើមយកឱ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។
សម្ដេចបវរធិបតីបន្ថែមថា «តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ។ សម រង្ស៊ី ហាក់ដូចជាមានការស្រមើស្រមៃ និងវិលវល់ច្រើនរហូតដល់មានមោទនភាពលើខ្លួនឯងដូចពាក្យខ្មែរមួយឃ្លាថា «អង្គុយលើចង្អេរ លើកខ្លួនឯង» ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ ដូច្នេះគួរឱ្យសង្វេគណាស់សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ»៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


