នយោបាយ
លោក ប៉ែន បូណា ហៅទណ្ឌិតសម រង្ស៊ី ថា ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ
ភ្នំពេញ ៖ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា “លោក សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ”។

នៅក្នុងសំណេរតាមបណ្ដាញទំនាក់ទំនងសង្គមអមដោយរូបភាព លោក ប៉ែន បូណា បានបន្តទៀតថា មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។
លោកជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះឆ្នោតនៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួនជាមួយលោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាល លោកស្រីមិនអាចធ្វើអ្វីដូចកាលពីនៅជាមេដឹកនាំបក្សប្រឆាំងទេ។
សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់និយាយរឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួនជាមួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃនោះដែរ។ ប៉ុន្តែ ទីបំផុត លោក សម រង្ស៊ី និងគូកនត្រូវគេហាមប្រាមមិនឱ្យជាន់ទឹកដីម៉ាឡេស៊ី ដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។ សម រង្ស៊ី ក៏ខកចិត្តម្តងទៀត។
ទោះជាយ៉ាងនេះក្តី ក៏អ្នកនយោបាយដែលចាស់តែអាយុ តែខ្វះភាពចាស់ទុំខាងនយោបាយរូបនេះ នៅតែមិនព្រមភ្ញាក់កំណើតឡើយ។ ក្រោយពីបានភ្ជាប់ខ្លួនជាមួយចលនាបដិវត្តន៍ពណ៌ ដែលកើតឡើងជាហូរហែនៅមជ្ឈឹមបូព៌ា លោក សម រង្ស៊ី ក៏បានភ្ជាប់ខ្លួនទៅនឹងចលនាបះបោរនៅស្រីលង្កា និងចលនាបដិវត្តន៍ពណ៌នៅបង់ក្លាដេស ជាដើម។ ប៉ុន្តែ ទីបំផុត ក៏ស្ងាត់មាត់វិញ ពេលឃើញស្ថានភាពប្រទេសទាំងនោះនៅជាប់ផុងក្នុងជម្លោះរ៉ាំរ៉ៃគ្មានដំណោះស្រាយ។ និយាយជារួម សម រង្ស៊ី មិនដែលទទួលផលប្រយោជន៍អ្វីសោះពីព្រឹត្តិការណ៍ទាំងនោះក្រៅពីការខកចិត្ត ទោះបីជាខំហក់លោតតោងកន្ទុយក្បិនគេឡើងវិលក្បុងដូចស្វាលេងប៉ាហ៊ីក៏ដោយ។
ឥឡូវនេះ ពេលលឺថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀនដែលធ្វើឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់នោះ អ្នកនយោបាយឱកាសនិយមរូបនេះ ក៏រត់ទៅតោងព្រឹត្តិការណ៍នោះជាថ្មីម្តងទៀត ដោយឥតអៀនខ្មាស និងដោយប្រើភាសាដែលគាត់ទន្ទេញចាំមាត់ដដែលៗថា រឿងបែបនេះនឹងកើតឡើងចំពោះសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា។
ប៉ុន្តែ បុគ្គលជ្រុលនិយមដែលខួរក្បាលដិតដាមដោយភាពខ្មៅងងឹតឥតពន្លឺរូបនេះ ភ្លេចគិតថា សម្តេចតេជោ គឺជាមេដឹកនាំដែលបានផ្លាស់ប្តូរជោគវាសនាកម្ពុជានិងពលរដ្ឋខ្មែរទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីជិតស្លាប់មកមានជីវិតឡើងវិញ ប្តូរពីអត់បាយមកសម្បូរសប្បាយគ្មានខ្វះអ្វីឡើយ។ ប្តូរពីស្បែកដណ្តប់ឆ្អឹងមកមានព្រលឹងស្រស់ថ្លាគ្រប់គ្នា។ ប្តូរពីសង្គ្រាមមកសន្តិភាព ប្តូរពីមានផ្លូវអត់មនុស្សដើរ មកកកស្ទះចរាចរណ៍គ្រប់កន្លែង។ ប្តូរពីគំនរផេះផង់មកជាការអភិវឌ្ឍស្គុសស្គាយ។
អង្គការសហប្រជាជាតិក៏ទើបតែអនុម័តឱ្យកម្ពុជាចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ ដូច្នេះ ពាក្យសម្តីរបស់លោក សម រង្ស៊ី គ្មានន័យអ្វីក្រៅពីបង្ហាញពីភាពល្ងឹតល្ងង់របស់ខ្លួននោះឡើយ។ ដោយសារតែភាពងងឹតងងុលជ្រុលនិយមនេះហើយ ទើបលោក សម រង្ស៊ី ក្លាយជាអ្នកនយោបាយដ៏មហាបរាជ័យម្នាក់នៅកម្ពុជា។ នៅក្នុងឆាកនយោបាយជាតិ បុគ្គលរូបនេះកាន់តែឯកោអស់អ្នកគាំទ្រ ខណៈដែលនៅលើឆាកអន្តរជាតិ គ្មានមេដឹកនាំបរទេសណានិយាយពីឈ្មោះបុគ្គលនេះទៀតឡើយ។ នេះហើយដែលហៅថា អ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសារតែរត់តោងកន្ទុយក្បិនគេ ដោយសារគ្មានគំនិតខ្លួនឯងជាទីពឹង៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


