សេដ្ឋកិច្ច
កសិករចិញ្ចឹមមាន់ភ្ញាស់យក កូនជួបបញ្ហាលក់មិនចេញ ដោយសារតែជំងឺកូវីដ១៩
កសិករចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ នៅក្នុងភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីឧបសគ្គ ដោយសារតែជំងឺកូវីដ១៩រយៈពេល៤ ខែនេះ កូនមាន់ដែលភ្ញាស់កូនបានមកលក់មិនដាច់ក្នុងពេលផ្ទុះជំងឺកូវីដ១៩ ធ្វើឱ្យជីវភាពគ្រួសារធ្លាក់ចុះ។

លោក ចាន់ សាមុត អាយុ៥១ឆ្នាំ ជាម្ចាស់កសិឋានចិញ្ចឹមមាន់ខ្នាតតូចម្នាក់នៅក្នុងភូមិល្វា នៅព្រឹកថ្ងៃទី ១៥ ខែមិថុនានេះ បានឲ្យដឹងថា៖ ប៉ុន្មានខែនេះ ពេលជំងឺកូវីដផ្ទុះឡើង ដូច្នេះ មុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនរបស់គាត់ជួបការលំ បាកខ្លាំង ព្រោះតែកូនមាន់ដែលភ្ញាស់បានលក់មិនដាច់ជាង ៤ខែមកហើយ ពោលគឺចាប់តាំងពីព្រឹត្តិការ ២០ កុម្ភៈ។
លោកបានរម្លឹកថា កាលពីមិន ទាន់ផ្ទុះជំងឺកូវីដ លោកមានមេមាន់ ជាង៤០០ក្បាល សម្រាប់យកពង ភ្ញាស់ចេញជាកូនលក់ ប៉ុន្តែក្រោយ ពីផ្ទុះកូវីដមក លោកលក់មេមាន់នៅ សល់ត្រឹមតែ ១២០ក្បាលប៉ុណ្ណោះ ព្រោះបើទុកមេច្រើនក៏គ្មានអ្នកទិញកូនមាន់ដែរ។

កសិកររូបនេះឱ្យដឹងថា កាលមិនទាន់មានជំងឺកូវីដ រូបលោកអាចភ្ញាស់កូនមាន់លក់ក្នុងមួយខែចន្លោះពី ២៧០០ ក្បាល ទៅ ៣០០០ ក្បាលដោយក្នុងតម្លៃ ៤ ០០០ ទៅ ៥ ០០០ រៀល ក្នុង១ក្បាល។
ប៉ុន្តែចាប់ពីខែកុម្ភៈ ដល់ខែឧសភា ពេលជម្ងឺកូវីតកើតខ្លាំង កូនមាន់គាត់លក់មិនដាច់ នៅសល់រាប់ម៉ឺនកូន គ្មានអ្នកទិញយកទៅចិញ្ជឹមឡើយ។ ដូច្នេះកូនមាន់នៅសាលគាត់មិនបានត្រៀមលក្ខណៈធ្វើទ្រុងទុកកូនមាន់នោះទេ ធ្វើឱ្យខ្វះទ្រុងខ្វះជម្រកកូន មាន់ត្រូវខ្យល់ ត្រូវទឹកភ្លៀង ឈឺងាប់បាត់បង់ទុនយ៉ាងច្រើន។ ប៉ុន្តែនៅខែដើមខែមិថុនា នេះមានគេកុម្ម៉ង់ទិញកូនមាន់ខ្លះៗដែរត្រឹមពី ៥០ ទៅ ១០០ក្បាល ប៉ុណ្ណោះ។

លោក ចាន់ សាមុត បានបញ្ជាក់ ឲ្យដឹងទៀតថា មុនពេលបើកកសិដ្ឋានចិញ្ចឹមមាន់នេះ លោកក៏បានទទួលការបង្ហាត់បង្រៀនចិញ្ចឹមមាន់ ពីអង្គការនានាជាដៃគូ របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ហើយក៏ចាប់ចិញ្ចឹមមេមាន់យកពងរយៈ ៤ឆ្នាំហើយអាចថាជាការជោគជ័យផងដែរ។
ការចិញ្ចឹមមាន់នេះគឺប្រើវិធីសាស្ត្រសម័យ ដោយយកទឹក ស្ពេម(មេជីវិត)ពីមាន់ឈ្មោលមកចាក់លើមាន់មេដើម្បីយកពង ហើ យពេលបានពង គាត់យកមកភ្ញាស់ក្នុងទូរអគ្គីសនី ដែលមានចំនួន ៤ គ្រឿងផងដែរ ដោយក្នុងមួយគ្រឿងអាចភ្ញាស់ពងមាន់បាន ១០៥៦ពង។

ក្រោយមកគាត់ក៏មានម៉ាស៊ីនផ លិតចំណីមាន់ដោយខ្លួនឯងផងដែរ គឺមិនបានចំណាយទិញចំណីមាន់ពីទីផ្សារទៀតឡើយ៕

អត្ថបទ៖ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ