Connect with us

អាជីព

ជំពូកបុគ្គលិកដែលគេចាត់ទុកជា “មនុស្សអត់ប្រយោជន៍”

បានផុស

នៅ

ការបំពេញការ​ងារ​ មិនមែនមកឱ្យតែឃើញមុខ ហើយនិយាយប៉ប៉ោច រួចបង្កើតលទ្ធផលនោះទេ។ ការងារជារឿង​លំបាកមួយ​ ដោយ​ត្រូវលះ​បង់​កម្លាំងកាយ​ កម្លាំងចិត្ត​ និងពេល​វេលា​យ៉ាងច្រើន នោះទើបហុចផ្លែផ្កាល្អបាន​។ ជំពូកបុគ្គលិក​ឥត​ប្រយោជន៍ រមែង​គ្មានយក​ចិត្ត​ទុកដាក់ ​គ្មាន​ទំនួល​ខុសត្រូវ​ និងតែងតែ​និយាយ​​ពីនោះមិនពាក់ព័ន្ធការងារ ​ដើម្បី​បំពេញ​ភាព​ទំនេរ​របស់​ខ្លួន។ ​ជំនួសឱ្យការខិតខំប្រឹងប្រែងធ្វើការ ពួកគេមានទម្លាប់ ៤ ខាងក្រោមជាប់ខ្លួន។

១. ពូកែត្អូញត្អែ​

Asian Man Stress At Work Frustrated Young Asia Businessman Take A Break  From Working With Computer At Office Desk Office Male Exhausted And Take A  Nap From Depressed Work Business People Struggle
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាប្រភេទមនុស្ស​ដែលតែងតែ​ត្អូញត្អែមិនចេះទំនេរ​មាត់ ទោះបី​រឿងរ៉ាវងាយស្រួលដោះស្រាយ ក៏ពួកគេមិនឈប់រអ៊ូរទាំដែរ។ ទម្លាប់ពួកគេគឺតម្អូញតាំងពី​រឿងថៅកែ​មិនល្អ ម្នាក់នោះពិបាកធ្វើការជាមួយ ​លក្ខខណ្ឌការងារខុសគេខុសឯង បន្ទប់​ក្ដៅខ្លាំងពិបាក​ទ្រាំ។ល។​ បុគ្គលិក​ជំពូក​នេះ មិនដែល​ផ្ដល់​ភាពរីកចម្រើន​ដល់​ស្ថាប័ន​នោះទេ។ ​

២. ទុកការងារ​ចោល​

Ex-HSBC banker says Asian fintech start-ups shouldn't hire millennials |  eFinancialCareers

ពួកគេមិន​ខ្វល់​ពីលទ្ធផលការងារ​ប៉ុន្មានឡើយ​ ហើយ​រមែងទុកការងារ​ចោល​ដោយ​គ្មានការ​ទទួល​ខុស​ត្រូវ បើសិនជក់មាត់និយាយ​ ឬជួនកាលយកលេសរវល់ឬមិនស្រួលខ្លួន ដើម្បីគេចវេសភារកិច្ច។​ ពេលខ្លះទៀត បើបានមិត្តរួមការងារបបួលជជែកតែបន្តិច ក៏តាំងបែកអូរហូរស្ទឹង ពោលគឺលទ្ធផលការងារកាពិឱ្យសុទ្ធ។

៣. មកយឺតជាប្រចាំ​

យឺតយ៉ាវម្ដងម្កាល មិនថ្វីនោះទេ ព្រោះនរណាៗក៏មិនអាចចៀសរឿងនេះដែរ។ ​ប៉ុន្តែបុគ្គលិកខ្លះ ជាប្រភេទបុគ្គលិកខ្ជីខ្ជារការងារ ហើយយកការមកយឺតទុកជាប្រពៃណីរបស់ខ្លួន។ វាជារឿង​ដែលមិន​អាចទទួល​យក​បានឡើយ​។ មកយឺតម្ដង ស្មើបំផ្លាញផលិតភាពការងារម្ដង។ ចុះបើមកយឺតជាប្រចាំ បំផ្លាញប៉ុន្មានដង?  

៤. បង្កព្យុះភ្លៀង​

Premium Photo | Angry boss dismissing frustrated upset male subordinate,  dissatisfied employer.

លើសពីចំណុច៣ខាងលើ ​បុគ្គលិកប្រភេទឥតប្រយោជន៍ គឺជាម​នុស្ស​ដែល​តែង​បង្កជម្លោះ​មិន​ចេះចប់ មិនចេះ​ហើយ ​មិនថាជាមួយមិត្តរួម​ការងារ ​ឬអតិថិជន​របស់​ក្រុមហ៊ុន​។ ជួនកាល គ្មានរឿងអីសោះ ឬរឿងតូចតែមួយ ក៏គេអាចបញ្ឆេះភ្លើងក្នុងស្ថាប័នបានដែរ។ បើអ៊ីចឹង គួរបន្តកុងត្រាជាមួយទៀតដែរទេ?

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ លាឈប់ទៅ! ប្រសិនបើការងារកំពុងសម្លាប់ផ្លូវចិត្ដដោយរបៀប​ ៦ យ៉ាងនេះ

ចុចអាន ជំនាញទន់ទាំងនេះ គួរតែមាននៅក្នុងសម័យទំនើប ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម