Connect with us

អាជីព

ជំនាញទន់ទាំងនេះ គួរតែមាននៅក្នុងសម័យទំនើប ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ

បានផុស

នៅ

រស់ក្នុងសម័យបច្ចេកវិទ្យា មិនមែនមានជំនាញតែមួយមុខគឺគ្រប់គ្រាន់ទេ គ្រប់គ្នាត្រូវមានជំនាញ​ច្រើន​​ជាប់​ខ្លួន ​តាម​ដែល​អាច​ធ្វើ​ទៅបាន។ តួយ៉ាងជំនាញទន់ គឺជាជំនាញសំខាន់នៅក្នុងសម័យទំនើប​ ហើយមនុស្សគ្រប់គ្នាត្រូវតែមានជាចាំបាច់។

វាមានគុណ​សម្បត្តិ​ជាច្រើន​ ដែលទាំងអស់នេះ​ សុទ្ធ​តែ​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ខ្លួនយើង។

១ ភាពវៃឆ្លាតរហ័ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពវៃឆ្លាតគឺជារឿងមួយ ដែលក្រុមហ៊ុនជាច្រើនចង់បាន​ ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំង​ទៅលើរូបភាពទូទៅ​របស់ក្រុមហ៊ុន។ ការងារជាក្រុមគឺត្រូវការមនុស្សឆ្លាត ដើម្បីបង្កបរិយាកាស​ការងារ​ដល់សមាជិកក្រុមខ្លួន។ មនុស្សឆ្លាតវៃ តែងមានទំនោរ​ដោះស្រាយបញ្ហា​បានល្អ។ ជាពិសេគេរៀនពីអ្វីដែលកំពុងកើតឡើង និង​ដឹងពីរបៀបដោះស្រាយបានដោយជោគជ័យ។

២ ការគ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលាគឺជារឿងមួយសំខាន់បំផុតនៅក្នុងយុគសម័យនេះ។ ការងារជាបន្ទាន់​ ការប្រកួតប្រជែងពេលវេលា គឺមានសារៈសំខាន់បំផុត។ មនុស្សដែលដំណើរការពេលវេលាបានល្អ នឹងធ្វើការ​ឲ្យ​មានគុណភាព មានវិន័យនៅក្នុងខ្លួនពួកគេ។ ក្រៅពីពូកែគ្រប់គ្រង​ពេលវេលា ​ពួកគេក៏ផ្តោតអារម្មណ៍ស្មើគ្នាលើការងារនិងជីវិតផ្ទាល់ខ្លួន។ មនុស្សទាំងនេះនឹងក្លាយជាមនុស្សរីករាយ ហើយនាំមកនូវការរីកចម្រើនយ៉ាង​ច្រើនដល់ក្រុម។

៣ រៀនសូត្រពេញមួយជីវិត

គ្មាននរណាម្នាក់ហួសពេលមិនអាច​សិក្សាបាន​ទេ។ ជីវិតគឺជាការរៀនសូត្រគ្មានទីបញ្ចប់ ​នៅក្នុង​យុគសម័យ​នេះ ជាពិសេសនៅពេលដែលអ្វីៗផ្លាស់ប្តូរ​យ៉ាងឆាប់រហ័ស។ វាមិនមែនសំដៅដល់មានចំណេះដឹងជ្រៅជ្រះ​ ប៉ុន្តែនេះជាការអនុវត្ត​ការរៀនសូត្រ ចំពោះ​មនុស្ស​ផ្សេង​ទៀត។

៤ ពូកែសម្របខ្លួន

មនុស្សចាស់ជាទូទៅតែងមានគំនិត​ ជំនឿវប្បធម៌ ទម្រង់ស្ថាប័នបុរាណ ប៉ុន្តែគ្រប់គ្នាត្រូវកែតម្រូវ​ឲ្យ​គ្នាទៅវិញទៅមក។ យើងមិនអាចរក្សាខ្លួនយើងនៅកណ្តាល នៃសកលលោកបានទេ យើងត្រូវតែសម្របខ្លួនទៅនឹង​អ្នកដទៃ។

ការបណ្តុះបណ្តាលជំនាញនេះ ចាប់ផ្តើមពីការស្តាប់យោបល់របស់​អ្នកដទៃ មិនមែនគំនិតយើងល្អជាងគេនោះទេ។ កុំវិនិច្ឆ័យនរណាម្នាក់ជាមុន។ ស្តាប់ហេតុផលនិងលះបង់អ្វីមួយ។ ចូលធ្វើជាមនុស្សនៅកណ្ដាលសងខាង ហើយពិចារណារកហេតុផលក្នុងក្រុម។

៥ ការទំនាក់ទំនង

ជំនាញប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនិងរលូន គឺច្រើនកើតពីការពូកែការទំនាក់ទំនង។ ការបណ្តុះបណ្តាលបែបនេះ ចាប់ផ្តើមដោយការស្តាប់ល្អ​ ហើយបន្ទាប់មកនិយាយយឺតៗ ទៅកាន់មនុស្សគ្រប់គ្នាក្នុងការធ្វើសមកាលកម្ម។ កុំប្រញាប់និយាយ កុំគិតថាគំនិតខ្លួនល្អជាងគេ សូមស្ដាប់ហើយពិចារណា។

៦ ច្នៃប្រឌិត

ការច្នៃប្រឌិតនៅទីនេះមិនត្រឹមតែមានន័យថា​ ការគិតបែបសិល្បៈ ការរចនាតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែជាការច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។ ដោះស្រាយបញ្ហាជាមួយវិធីសាស្ត្រថ្មីៗ ។ តើយើងត្រូវធ្វើអ្វីដើម្បីទទួលបានផលល្អបំផុតពីការងារ? ការអនុវត្តការច្នៃប្រឌិតក៏តម្រូវឲ្យ​ព្យាយាមមើលលើទិដ្ឋភាពជាច្រើនផងដែរ។ ព្យាយាមនិយាយជាមួយក្រុមដើម្បីរកដំណោះស្រាយថ្មីៗ ចំពោះបញ្ហា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook

ចុចអាន៖ជំនាញ​ទន់៖​ វិធីសាស្ត្រ ៤ យ៉ាងធន់​បាន​យូរ​នឹង​ការងារ​ បង្កើន​ផលិតភាព​ច្រើន​ជាង​គេដទៃ

ចុចអាន៖ជា​អ្នក​ដឹកនាំ​ថ្មី? ធ្វើតាម៥ ជំហាន​នេះ​ដើម្បី​បង្កើត​ក្រុម​ការងារ​ខ្លាំង​មួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម