សេដ្ឋកិច្ច
កសិករខេត្តស្ទឹងត្រែងប្រមាណ៧០ភាគរយនាំគ្នាដាំដំឡូងមីតាមបច្ចេកទេសកសិកម្ម
កសិករនៅខេត្តស្ទឹងត្រែងប្រមាណ ៧០ ភាគរយ នាំគ្នាដាំដំឡូងមី ដោយសារទទួលបានបច្ចេកទេសពីមន្ទីរកសិកម្ម ក្នុងការដាំដុះហើយទទួលបានទិន្នផលខ្ពស់ទាំងបរិមាណ និងគុណភាពល្អសម្រាប់តម្រូវការទៅទីផ្សារនាំចេញទៅក្រៅប្រទេស។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានគាំទ្រចំពោះការប្រឹងប្រែងរបស់កសិករព្រោះវាជាមុខព្រួញមួយបានជំរុញឱ្យវិស័យកសិកម្មមានភាពរីកចម្រើនក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងកសិកម្មកំពុងលើកទឹកចិត្តកសិករឱ្យខិតខំដាំដំណាំកសិកម្ម។
លោកប្រធានមន្ទីរបន្តថា៖ កត្តានេះហើយដែលបានរុញច្រានកសិកមានជីវភាពរីកចម្រើន ហើយការដាំដុះចូរបងប្អូនអនុវត្កតាមបច្ចេកទេសដែលមន្ត្រីជំនាញកសិកម្មបានណែនាំ ក៏ដូចជាដែលបានទទួលបានវគ្គបណ្តុះបណ្តាលកន្លងមក លើការរៀបចំដី ការជ្រើសរើសពូជ និងប្រើប្រាស់ជី ការថែទាំជាដើម។

លោក សៅ មេងអាន អ្នកបច្ចេកទេសដាំដំឡូងមីបញ្ជាក់ថា៖ នៅឆ្នាំ២០២២នេះ កសិករនៅខេត្តស្ទឹងត្រែងមានការព្យាយាមដាំដំណាំដំឡូងមីទៅតាមបច្ចេកទេសប្រមាណ៧០% ដើម្បីធ្វើឱ្យបានផលច្រើនតម្រូវទៅលើទីផ្សារនាំចេញ។
លោកថា ផលសិកម្មដែលត្រូវនាំចេញទៅទីផ្សារបានល្អ លុះត្រាផលិតផលទាំងនោះមានបរិមាណច្រើន មានគុណភាពល្អ ដូច ជាគ្រាប់ស្វាយចន្ទី ពោត សណ្តែកបាយ សណ្តែកសៀង សណ្តែកដី ល្ង និងដំឡូងមីជាដើម សម្រាប់បំពេញការកែច្នៃផលិតផលសម្រេច។

អ្នកបច្ចេកទេសរូបនេះបញ្ជាក់ថា បច្ចេកទេសដាំដុះដំឡូងមី ត្រូវការជ្រើសរើសពូជ ការរៀបចំដី ការប្រើប្រាស់ថ្នាំកសិកម្ម ការដាំដុះទៅតាមមន្ត្រីជំនាញណែនាំ រួមផ្សំនិងការថែទាំផង ទើបទទួលបានទិន្នផលច្រើននៅពេលប្រមូលផល។
លោក សាន សំអូន កសិករដាំដំឡូងមីនៅចំណុចគីឡូ៥ ភូមិរាជានុកូលក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ ឆ្នាំនេះសកិករ ប្រមាណជា៧០%បាននាំគ្នាដាំដំឡូងមីព្រោះរយៈពេល២ឆ្នាំមកនេះដំឡូងមីទីផ្សារមានតម្លៃល្អ អាចទទួលយកបាន ហើយមានឈ្មួញមកបញ្ជាទិញច្រើន សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

លោកបន្តថា៖ កាលពីឆ្នាំ២០១៩និង២០២០កសិករយើងនៅតាមតំបន់ មួយចំនួនខ្លះដាំតិចតួចតែប៉ុណ្ណោះព្រោះតែតម្លៃលក់ចេញទាប ក្នុងមួយគីឡូក្រាមតែជាង១០០រៀល ចំណែកនៅឆ្នាំ២០២២ដំឡូងមីស្រស់ មានតម្លៃឡើងខ្ពស់ដល់ទៅជាង(៣០០រៀលឬ៤០០រៀលក្នុងមួយគីឡូក្រាម) ទើបប្រជាកសិករនាំគ្នាដាំដំឡូងមីច្រើនជាងដំណាំផ្សេងៗទៀត។
សូមបញ្ចាក់ថា៖ ខេត្តស្ទឹត្រែងឆ្នាំ២០២២នេះកសិករបាននាំគ្នាដាំដំឡូងមីជិតទៅ៣ ម៉ឺនហិកតា កើនឡើងជាងឆ្នាំ២០២១ប្រមាណជាង ២៥% ដោយសារកសិករខ្លះបានបង្វែរផ្ទៃដី ពីដាំស្វាយចន្ទី និងស្វាយកែវម្លៀតមកដាំដំឡូងមីវិញព្រោះមានទីផ្សារល្អ៕

អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


